• ប្រតិទិន
  • ការចុះឈ្មោះចូលរៀន
  • អំពីយើង
  • កាតាឡុក
  • ដំណើរការ​​ចុះឈ្មោះ​ចូលរៀន
  • ឱកាសការងារ
  • ទំនាក់ទំនង
  • EnglishEnglish
Top menu_kh
 
Aii Language CenterAii Language Center
Aii Language Center
  • ចុះឈ្មោះអនឡាញ
  • ព័ត៌មាន
        • ព័ត៌មានថ្មីៗ

          • ព័ត៌មានថ្មីៗទាំងអស់
          • សិក្ខាសាលា
          • ព្រឹត្តិការណ៍
          • ការប្រកួតប្រជែង
          • កិច្ចតម្រង់ទិស
          • ដំណើរ​ទស្សនកិច្ចសិក្សា​
        • វីឌីអូ
        • រូបភាព
        • ទំនាក់ទំនង
  • មជ្ឈមណ្ឌលភាសា អេ អាយ អាយ
        • ទិដ្ឋភាពទូទៅ
        • ប្រវត្តិរបស់​មជ្ឈមណ្ឌល​ភាសា អេ​ អាយ​ អាយ​
        • សារពីប្រធាន​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​
        • ឱកាសការងារ
        • ស្វែងរកមជ្ឈមណ្ឌលភាសា​ អេ ​អាយ អាយ​

          • សេវាកម្មសម្រាប់សិស្សានុសិស្ស
          • ក្លឹបរបស់សិស្ស
          • បណ្ណាល័យ​ ម៉េងលី​ ​ជេ.​ ​គួច​
          • មូលហេតុ​អ្វី​បានជា​អ្នក​ជ្រើសរើស​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ?​
          • ផ្នែកលេខាធិកាអប់រំ
          • Alumni
          • បណ្ណសរសើរ​ និងពានរង្វាន់
        • គណៈគ្រប់គ្រង

          • ក្រុមប្រឹក្សាភិបាល
          • ស្ថាបនិក​ ប្រធាន​​ក្រុម​​ប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​
          • ការិយាល័យ​ប្រធាន​មជ្ឈមណ្ឌល​​ភាសា​ ​អេ​ ​អាយ​ ​អាយ​
          • គណៈកម្មការ​ ​កម្មវិធី​សិក្សា​
        • វេទិកានៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ
  • សាខា
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ម៉ៅសេទុង​
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ទួលគោក​
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ចាក់អង្រែ​
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ចោមចៅ
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ផ្សារថ្មី
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ជ្រោយចង្វារ
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​សៀមរាប
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​តាកែវ
  • ស្ថាប័ន និងក្រុមហ៊ុន
  • តម្លៃសិក្សា
  • គាំទ្រ Aii
Menu back  

ព្រះរាជពិធីច្រត់ព្រះនង្គ័ល

ថ្ងៃទី17 ខែ05 ឆ្នាំ2022Uncategorized 111 Views

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ពិធី​នេះ​ជា​ព្រះរាជ​ពិធី​បុរាណ​ដែល​គេ​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ខែ​ពិសាខ (ខែ​ឧសភា) ដែល​ជា​ការ​ចាប់​ផ្ដើម​រដូវ​បង្កបង្កើន​ផល។ វាគឺជាពេលវេលាដែល​រដូវ​ប្រាំងជិតផុត ហើយ​រដូវ​វស្សា​ចាប់​ផ្ដើមខិតជិតចូលមកដល់​ចូល​។ ដូច្នេះហើយ ប្រជាជនកម្ពុជាចាប់ផ្តើមរៀបចំសម្រាប់សកម្មភាពធ្វើស្រែចំការរបស់ពួកគេក្នុងអំឡុងពេលនេះ។

ព្រះរាជពិធីនេះត្រូវបានផ្តួចផ្តើមឡើងជាលើកដំបូងដោយព្រះមហាក្សត្រខ្មែរ​ដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានភាពកសិកម្ម ហើយបានប្រារព្ធជារៀងរាល់ឆ្នាំអស់រយៈពេលជាច្រើនសតវត្សមកហើយ។ តាមប្រពៃណី ពិធីនេះដឹកនាំដោយព្រះមហាក្សត្រ ឬមន្ត្រីជាន់ខ្ពស់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះរាជពិធីនេះត្រូវបានប្រារព្ធឡើងក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បី​ធ្វើ​ពិធី​នេះ​ អ្នកតំណាង​ព្រះមហាក្សត្រ​ខ្មែរ​ហៅថា «​ស្តេច​មាឃ» ចំណែក​ឯ «​ព្រះ​មេហ៊ួរ​» ជា​តំណាង​ព្រះមហាក្សត្រិយានី។ តួនាទី​ចាំបាច់​មួយ​ទៀត​ដែល​មាន​ក្នុង​ពិធី​ប្រពៃណី​នេះ គឺ​គោ​រាជ ដែល​គេ​ស្គាល់​ជា​ភាសា​ខ្មែរ​ថា ឧសភរាជ។ ស្តេចមាឃ ចាប់​ផ្ដើម​ភ្ជួរ​រាស់​ដោយ​គោ​ពីរ​ក្បាល​ដើម្បី​ជា​និមិត្តរូប​នៃ​ការ​ចាប់​ផ្ដើម​រដូវ​កាល និង​ការ​ប្រមូល​ផល​ដ៏​ល្អ​សម្រាប់​ប្រជារាស្ត្រ​របស់​ព្រះអង្គ។ ស្តេច​មាឃ​ភ្ជួរ​ស្រែ​បី​ដង​តាម​ទម្លាប់ ខណៈ​ព្រះ​មេហ៊ួរសាប​គ្រាប់ពូជ​ពី​ក្រោយ។ នៅចុងបញ្ចប់នៃព្រះរាជពិធីច្រត់ព្រះនង្គ័លបីជុំ គោរាជត្រូវបានដោះលែងពីខ្សែ ហើយនាំទៅកាន់ថាសមាសទាំងប្រាំពីរ។ នៅលើថាសមានអង្ករ ពោត គ្រាប់ល្ង សណ្តែក ស្មៅ ទឹក និងស្រា ដែលរបស់ទាំងអស់នេះ តំណាងឱ្យការទស្សន៍ទាយផ្សេងៗសម្រាប់អនាគត។ វាគឺជាភាពជឿជាក់ និងជំនឿយ៉ាងមុតមាំថា គោរាជមានតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ជោគវាសនានៃការប្រមូលផលកសិកម្មនៅកម្ពុជា។ ប្រជាជនកម្ពុជាជឿថាពួកគេអាចដឹងមុននូវព្រឹត្តិការណ៍ជាច្រើន ក៏ដូចជាព្យាករណ៍នូវព្រឹត្តិការណ៍ឬទស្សន៍ទាយតាមប្រផ្នូលនោះសម្រាប់រយៈពេលពេញមួយឆ្នាំនេះ ដូចជា ទិន្នផលល្អ ជំងឺរាតត្បាត ទឹកជំនន់ និងឧក្រិដ្ឋកម្មហឹង្សា ដោយសង្កេតមើលនូវអ្វីដែលគោរាជជ្រើសរើសទទួលទាន និងផឹក។
ការទស្សន៍ទាយអាចបកស្រាយដូចខាងក្រោម៖

បើ​គោឧសភរាជ​ណា​មួយបរិភោគស្រូវ នោះ​ស្រូវនឹង​បាន​ផល​ល្អ ។

បើ​គោ​​ឧសភរាជណា​មួយបរិភោគល្ង នោះល្ង​នឹង​បាន​ផល​​ល្អ ។

បើ​គោ​​ឧសភរាជណា​​មួយបរិភោគ​ពោត នោះ​ពោតនឹងបាន​ផល​ល្អ។

បើ​​គោ​​ឧសភរាជណាមួយបរិភោគសណ្តែក នោះសណ្តែក​នឹង​មាន​ការ​ប្រមូល​ផល​ល្អ ។

កាលណា​គោ​​ឧសភរាជណាមួយបរិភោគគ្រាប់ធញ្ញជាតិ​កាន់​តែ​ច្រើន នោះ​ការ​ប្រមូល​ផល​គ្រាប់ធញ្ញជាតិ​នឹង​កាន់​តែ​ប្រសើរ។

បើគោ​​ឧសភរាជ​ណាមួយប​រិភោគស្មៅ នោះ​នឹង​មាន​ជំងឺ​រាតត្បាត​ដល់​សត្វ ។

បើ​គោ​​ឧសភរាជណាមួយផឺកទឹក នោះនឹងមានភ្លៀងធ្លាក់ខ្លាំង។

បើ​គោ​​ឧសភរាជណាមួយផឹកស្រា កម្ពុជានឹងសំបូរទៅដោយចោរប្លន់ និងអ្នកប្រមឹក ដែលអាចនាំឲ្យមានឧក្រិដ្ឋកម្មដ៏អាក្រក់ក្នុងប្រទេស។

កាលណា​គោ​​ឧសភរាជបរិភោគរបស់ដែលបានរៀបរាប់ខាងលើ នោះបញ្ហានឹងកាន់តែធ្ងន់ធ្ងរ។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធឡើងជាច្រើនសតវត្សមកហើយ តាមគំនិតផ្តួចផ្តើមរបស់ស្តេចខ្មែរជំនាន់មុន ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានភាពកសិកម្មរបស់ប្រជាជន។ នៅពេលដែលយើងសួរប្រជាជនកម្ពុជា ពួកគាត់ភាគច្រើនឈរយ៉ាងមុឹងម៉ាត់ចំពោះវិធីសាស្រ្តបែបបុរាណទាំងនេះក្នុងការទស្សន៍ទាយអនាគត និងបញ្ជាក់អំពីភាពត្រឹមត្រូវរបស់ពួកគេ។ វា​ជា​ការ​សម្រាល​ទុក្ខ​ដោយ​ជឿ​ថា​ទេវតា​នៅ​តែ​មើល​ថែ​ពួកយើង។

 

ដោយ: ​ចាំ​ រតនា

អត្តបទថ្មីៗ
  • Aii បន្តការងារសប្បុរសធម៏ នៅតំបន់ច្បារអំពៅ
    ថ្ងៃទី02 ខែ10 ឆ្នាំ2023
  • ការអប់រំតាមបែបចិត្តសាស្រ្ត
    ថ្ងៃទី27 ខែ09 ឆ្នាំ2023
  • បទពិសោធន៍របស់ខ្ញុំនៅមហាកំផែងប្រទេសចិន
    ថ្ងៃទី08 ខែ09 ឆ្នាំ2023
  • ចិត្តវិទ្យាមនុស្សយើង
    ថ្ងៃទី06 ខែ09 ឆ្នាំ2023
  • ការអនុវត្តប្រដិបត្តិ​ដែលនាំអោយមានសុខភាពល្អនៅប្រទេសជប៉ុន
    ថ្ងៃទី05 ខែ09 ឆ្នាំ2023
  • ស្ថាបនិក​ ប្រធាន​​ក្រុម​​ប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​
  • ការិយាល័យ​ប្រធាន​មជ្ឈមណ្ឌល​​ភាសា​ ​អេ​ ​អាយ​ ​អាយ​
  • គណៈកម្មការ​ ​កម្មវិធី​សិក្សា​
  • បណ្ណាល័យ​ ម៉េងលី​ ​ជេ.​ ​គួច​
  • ទីតាំងសាខាទាំងអស់
  • កម្រង វីដេអូ
  • កម្រងរូបភាព
  • Aii សាខា​ម៉ៅសេទុង​
  • Aii សាខា​ទួលគោក​
  • Aii សាខា​ចាក់អង្រែ​
  • Aii សាខា​ចោមចៅ
  • Aii សាខា​ផ្សារថ្មី
  • Aii សាខា​ជ្រោយចង្វារ
  • Aii សាខា​សៀមរាប
  • Aii សាខាតាកែវ
  • Aii សាខាសែនសុខ
  • Aii សាខា​ច្បារអំពៅ
  • MJQ Education
  • សាលារៀន អន្តរទ្វីប អាមេរិកាំង
  • ឱកាសការងារ
  • Tesol House
  • The Intercon Rooster
  • SOGO Cambodia
  • i-Learn

តាមដានពួកយេីង៖

សូមទំនាក់ទំនងមកកាន់៖

លេខទូរសព្ទ៖ 011 388 868
អ៊ីមែល៖ info@aii.edu.kh

  • © រក្សាសិទ្ធិគ្រប់​យ៉ាងដោយមជ្ឈមណ្ឌលភាសា អេ អាយ អាយ ឆ្នាំ​២០១៩
Bottom bar_kh
Aii Language Center
  • ចុះឈ្មោះអនឡាញ
  • ព័ត៌មានថ្មីៗ
  • ទិដ្ឋភាពទូទៅ
  • ប្រវត្តិរបស់​មជ្ឈមណ្ឌល​ភាសា អេ​ អាយ​ អាយ​
  • សារពីប្រធាន​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​
  • មូលហេតុ​អ្វី​បានជា​អ្នក​ជ្រើសរើស​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ?​
  • ស្ថាបនិក​ ប្រធាន​​ក្រុម​​ប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​
  • គណៈកម្មការ​ ​កម្មវិធី​សិក្សា​
  • ស្ថាប័ន និងក្រុមហ៊ុន
  • ការចុះឈ្មោះចូលរៀន
  • តម្លៃសិក្សា
  • គាំទ្រ Aii
  • EnglishEnglish