
វប្បធម៌ត្រូវបានគេអោយនិយមន័យខុសៗគ្នាដើម្បីឲ្យសមនឹងអ្វីដែលយើងចង់ពន្យល់៖ របៀបរស់នៅរបស់មនុស្សគ្រប់រូបត្រូវតែឆ្លងកាត់ភាសា អាហារ ទីលំនៅ សាសនា និងប្រភេទការងារ។ ហើយការអប់រំក៏ត្រូវបានគេរាប់បញ្ចូលផងដែរ។
របៀបរស់នៅរបស់យើងជះឥទ្ធិពលលើរបៀបដែលយើងមើលឃើញពិភពលោក។ ភាពខុសគ្នានៃទស្សនៈ រួមជាមួយនឹងបទពិសោធន៍ផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់ក្រុមបុគ្គលិកជនជាតិបរទេសអាចផ្តល់នូវទស្សនៈថ្មីដែលបំផុសគំនិតដល់មិត្តរួមការងារឱ្យមើលឃើញកន្លែងធ្វើការ និងពិភពលោកខុសគ្នា។
ការធ្វើការងារនៅក្នុងបរិស្ថានដែលមានវប្បធម៌ចម្រុះនឹងជួយលើកកំពស់ទៅដល់ប្រសិទ្ធភាពការងារអោយកាន់តែប្រសើរឡើង ដោយសារតែបទពិសោធន៍ខុសៗគ្នា ត្រូវបានគេធ្វើ និងដាក់បញ្ចូលគ្នាតែមួយ។ មិត្តរួមការងារដែលសញ្ជាតិផ្សេងៗពីគ្នាក៏អាចនាំមកនូវភាពជោគជ័យដ៏ធំផងដែរ។ ពេលខ្លះយើងមិនមានទស្សនះដូចគ្នានោះទេ ប៉ុន្តែការសម្រេចអោយបាននូវសមិទ្ធិផលណាមួយរួមគ្នាគឺវាពិតជារឿងចាំបាច់។
មិត្តរួមការងារដែលមកពីមជ្ឈដ្ឋានវប្បធម៌ផ្សេងៗគ្នាក៏អាចនាំមកជាមួយពួកគេនូវរបៀបធ្វើការ គុណតម្លៃ វិន័យ និងសីលធម៌នៅកន្លែងធ្វើការផ្សេងៗពីគ្នាផងដែរ។ ខណៈពេលដែលទាំងអស់នេះអាចធ្វើអោយការងារកាន់តែប្រសើរឡើង និងមានអត្ថប្រយោជន៍នៅក្នុងកន្លែងធ្វើការដែលមានវិជ្ជាជីវះចម្រុះ ក៏ប៉ុន្តែពួកគេក៏អាចបណ្តាលឱ្យមានការយល់ច្រឡំ ឬមានអារម្មណ៍មិនល្អរវាងសមាជិកក្នុងក្រុមផងដែរ។
យ៉ាង ណា ក៏ ដោយ ការ គោរព និងការទទួលយកនូវ ភាព ខុស គ្នា រវាងមិត្តរួមការងារនឹង ជួយអោយយើងយកឈ្នះនូវរាល់បញ្ហា និងឧបសគ្គទាំងឡាយ។