
វីរុសកូវីដ១៩ បង្កផលលំបាក និងបង្កើតជាការភ័យខ្លាចដល់យើងគ្រប់គ្នា។ ផលប៉ះពាល់ធ្វើឱ្យវាមានការលំបាកយ៉ាងខ្លាំងសម្រាប់មនុស្សក្នុងការឆ្លើយតបនឹងវីរុសមួយនេះ។
– អ្វីដែលយើងត្រូវធ្វើគឺទទួលស្គាល់វា និងទទួលយកថាយើងកំពុងប្រឈមមុខនឹងវិបត្តិមួយនេះ។ វាជារឿងសំខាន់បំផុតដែលយើងត្រូវធ្វើនៅក្នុងពេលនេះ។ វាជារឿងពិបាកក្នុងការធ្វើបន្តិច ប៉ុន្តែនៅពេលដែលយើងទទួលស្គាល់ពីវិបត្តិមួយនេះ យើងនឹងអាចសម្របខ្លួន កែច្នៃបញ្ហាឱ្យទៅជាដំណោះស្រាយ និងជំនះវាបាន។
– យើងត្រូវមានការគិតវិជ្ជមាន និងផ្នត់គំនិតនៃការរីកចម្រើនដែលនឹងរារាំងយើងពីការមានប្រតិកម្មហួសហេតុទៅនឹងស្ថានភាព ការភ័យខ្លាច និងការដែលមានភាពស្ទាក់ស្ទើរ។ ការគិតវិជ្ជមាន និងផ្នត់គំនិតនៃការរីកចម្រើននឹងជួយយើង និងមនុស្សជុំវិញខ្លួនយើងឱ្យគិតវែងឆ្ងាយ និងពុះពារឆ្ពោះទៅមុខ។
វាចាំបាច់ក្នុងការជួយបុគ្គលិករបស់យើងឱ្យមានភាពវិជ្ជមាន និងរៀនបង្កើននូវផ្នត់គំនិតដែលត្រឹមត្រូវដើម្បីឱ្យមានផលិតភាពក្នុងការងារ និងជីវិត។ ដំណោះស្រាយល្អប្រសើរ ការគ្រោងទុក និងការឆ្លើយតបដែលមានប្រសិទ្ធភាពនានា នឹងត្រូវបានកែលម្អ ហើយនឹងអាចជាជំហាន និងសកម្មភាពយ៉ាងទូលំទូលាយ!
by Jayrald Salvacion