អត្ថបទដោយ៖ អ្នកគ្រូ Eun Lee
“នៅពេលដែលអ្នកធ្វើអ្វីៗដែលថ្មី នោះអ្នកនឹងដឹងនៅអ្វីដែលមិនធ្លាប់ស្គាល់ពីមុនមក ហើយភាពភ័យខ្លាចក្លាយជាទម្លាប់ថ្មីរបស់អ្នក” – ដោយលោកRobin S. Sharma

យើងទាំងអស់គ្នាចូលចិត្តធ្វើអ្វីដែលស្រួល និងដដែលៗ។ នេះហើយ ដែលធ្វើឱ្យយើងមានអារម្មណ៍ថាស្រួល សុវត្ថិភាព និងភាពប្រាកដប្រជា។ យើងដឹងថាអ្វីដែលនឹងកើតឡើងបន្ទាប់ និងអ្វីដែលយើងត្រូវធ្វើ។ មិនមានអ្វីខុសទេក្នុងការស្ថិតនៅក្នុងកន្លែងដែលមានផាសុកភាពរបស់យើងរហូតដល់យើងមានផាសុកភាព ហើយចាប់ផ្តើមទប់ទល់តាមរយៈការប្រឈមមុខនឹងខ្លួនឯង ដើម្បីសាកល្បងអ្វីៗដែលថ្មី និងអ្វីដែលអាចធ្វើឱ្យយើងមានការរីកចម្រើន។ នៅពេលយើងកាន់តែចាស់ ហើយខ្លាចបរាជ័យយើងចាប់ផ្តើមទប់ទល់ និងព្យាយាមធ្វើអ្វីដែលថ្មី។ ប៉ុន្តែតើយើងអាចវិវត្តយ៉ាងដូចម្តេចនៅក្នុងជីវិត និងអាជីពរបស់យើង ប្រសិនបើយើងប្រកាន់ខ្ជាប់នូវទម្លាប់ និងអ្វីដែលយើងដឹង? នៅពេលដែលយើងដើរចេញពីកន្លែងដែលស្រណុកស្រួលរបស់យើង យើងកំពុងប្រថុយប្រថាន ភាពតានតឹង និងការថប់បារម្ភ។ ការថប់បារម្ភតិចតួចអាចរុញច្រានយើងឱ្យអស់ពីសមត្ថភាព ហើយគ្មានការរៀនសូត្រដោយគ្មានការលំបាកកម្រិតណាមួយឡើយ។

ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ធ្វើឱ្យយើងមានការភ័យខ្លាច និងភាពមិនច្បាស់លាស់។ គ្រូបង្រៀនត្រូវជំរុញឱ្យមានវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀតក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាព និងចូលរួមជាមួយសិស្ស។ អ្នកអាណាព្យាបាល និងសិស្ស អាចជួបគ្នាតាមរយៈវីដេអូខល និងតាមអនឡាញផ្សេងៗដើម្បីបន្តការសិក្សា។ ការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរជីវិត និងការឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់របស់ជីវិតកំណត់នៅការរីកចម្រើនរបស់យើង។ ជំងឺរាតត្បាតបានបង្ខំឱ្យយើងទទួលយកបញ្ហាប្រឈមហើយគិតឡើងវិញអំពីរបៀបធ្វើការ និងការរស់នៅ។ ដូចដែលយើងបានស៊ូទ្រាំ យើងអាចបន្តឆន្ទៈក្នុងការទទួលយកនៅហានិភ័យ និងធ្វើឱ្យយើងមានឱកាសដើម្បីផ្លាស់ប្តូររបៀបដែលយើងឆ្ពោះទៅមុខ។