ដោយ អ្នកគ្រូ​ ញ៉េស សៅកញ្ញារី

“ប៉ានៅឯណា?” នាងបានសួរម្តាយរបស់នាង។ ម្តាយ​នាង​បញ្ជាក់​ថា ឪពុក​នាង​បាន​ផ្លាស់​ទៅ​ធ្វើ​ការ​នៅ​ខេត្ត។ ម្តាយរបស់នាងបានប្រាប់នាងថា “មានម៉ាក់តែម្នាក់គឺគ្រប់គ្រាន់សម្រាប់កូនហើយ!”
អ្នកម្ដាយរូបនោះ​​បាន​ចិញ្ចឹម​កូន​តែម្នាក់ឯង តាំង​ពី​កូន​មាន​អាយុ​ប្រហែល​៥​ឆ្នាំ មកម៉្លេះ។ ជារៀងរាល់ថ្ងៃ គឺជាពរជ័យថ្មីមួយ និងជាថ្ងៃថ្មីនៃការរស់រានមានជីវិត សម្រាប់ពួកគេទាំងពីរ។ អ្នកម្ដាយក្រោកពីដំណេកនៅម៉ោង 4:30 ព្រឹក ដើម្បីរៀបចំអាហារពេលព្រឹក និងអាហារថ្ងៃត្រង់។ នាងប្រញាប់នាំកូនទៅសាលារៀន រួចទៅធ្វើការតាំងពីព្រលឹមដល់ព្រលប់។ ការរួមសុខរួមទុក្ខរបស់ពួកគេទាំងពីរនាក់គឺវិញជាថ្លុង​តែ​មួយ ​នឹងមានភាពស្រស់​ស្អាតដោយការចេះចែករំលែក។
ក្នុងអំឡុងពេលនៃការឆ្លងកាត់ភាពដ៏លំបាកនេះ អ្នកម្តាយរូបនោះបានកំពុងធ្វើការប្រកបរបរចិញ្ចឹមជីវិតបណ្តេីរ បន្តការសិក្សាថ្នាក់អនុបណ្ឌិតបណ្តេីរ និងចិញ្ចឹមកូនតែម្នាក់ឯង ពោលគឺគ្រប់យ៉ាងក្នុងពេលតែមួយ។ យ៉ាងណាមិញ នាងអាចធ្វេីអ្វីៗគ្រប់យ៉ាងបានទាំងអស់ដេីម្បីតែកូន។
ជូនចំពោះស្ត្រីទាំងឡាយនៅលើពិភពលោក ដែលកំពុងតស៊ូដើម្បីចិញ្ចឹមកូនតែម្នាក់ឯង ចូរអ្នកចងចាំថា អ្នកគឺជាស្ត្រីដែលរឹងមាំបំផុតលេីលោកនេះ។ អ្នក​ត្រូវ​ហ្វឹកហាត់​ចិត្ត​ថា​ អ្នក​អាច​ធ្វើ​វា​ឱ្យ​ប្រសើរ​ឡើង សម្រាប់​កូន ​និង​ខ្លួន​អ្នក​។ ថ្ងៃស្អែកនឹងក្លាយជាថ្ងៃដ៏អស្ចារ្យ។ អ្វី​ដែល​សំខាន់​គឺ​ អ្នក​គ្រប់គ្រង​ចិត្ត​ដោយ​ភាព​វិជ្ជមាន ហើយ​រៀន​រស់ក្នុងភាពលំបាកឱ្យលែងទៅជាលំបាក។