ជូនចំពោះគ្រូជាទីស្រឡាញ់

ខ្ញុំសុំទោសដែលខ្ញុំមិនបានធ្វេីកិច្ចការផ្ទះ។
ខ្ញុំសុំទោសដែលខ្ញុំមិនបានធ្វេិកិច្ចការសាលារបស់ខ្ញុំ។
ខ្ញុំសុំទោសខ្ញុំបាននិយាយថាគ្រូតឹងរឹងពេក។
ខ្ញុំសុំទោសខ្ញុំទៅថ្នាក់យឺតរៀងរាល់ព្រឹក។
ខ្ញុំសុំទោសដែលធ្វើអោយការងាររបស់អ្នកពិបាកជាងមុន ១០ ដង។

គ្រូជាទីគោរពឥឡូវខ្ញុំបានធំដឹងក្តី និងបានចូលរួមក្នុងពិភពលោកដ៏ធំនេះធ្វេិឱ្យខ្ញុំបានយល់ហើយ។

គ្រូឱ្យខ្ញុំធ្វើលំហាត់ដេីម្បីឱ្យខ្ញុំអាចអនុវត្តនូវអ្វីដែលខ្ញុំបានរៀន។
គ្រូបានដាក់កិច្ចការឱ្យខ្ញុំធ្វេីដេីម្បីឱ្យខ្ញុំអាចរៀបចំខ្លួនខ្ញុំសម្រាប់ពេលអនាគត។
គ្រូតឹងរឹងដេីម្បីឱ្យខ្ញុំដេីរលេីផ្លូវល្អ។
គ្រូមានភាពម៉ឺងម៉ាត់អំពីពេលវេលាដេីម្បីឱ្យខ្ញុំអាចធំឡើងក្លាយជាមនុស្សដែលមានទំនួលខុសត្រូវ។
គ្រូអស់កំលាំងតែគ្រូមិនដែលបោះបង់ចោលខ្ញុំឡើយដើម្បីកុំឱ្យខ្ញុំវង្វេងក្នុងជីវិត។

ហេតុដូច្នេះហើយគ្រូជាទីស្រឡាញ់ខ្ញុំចង់និយាយថាអរគុណ។
សូមអរគុណចំពោះការលះបង់របស់គ្រូក្នុងការបង្រៀនខ្ញុំ។
សូមអរគុណចំពោះការអត់ធ្មត់នឹងខ្ញុំ។
សូមអរគុណដែលបានជួយខ្ញុំក្នុងជីវិតជំទង់របស់ខ្ញុំ។
ហើយអ្វីដែលសំខាន់បំផុតនោះសូមអរគុណចំពោះការជំរុញទឹកចិត្តខ្ញុំអោយក្លាយជាមនុស្សដែលល្អបំផុត។ ខ្ញុំនឹងមិនមានថ្ងៃនេះទេបើគ្មានគ្រូ។

ដូច្នេះលោកគ្រូជាទីស្រឡាញ់ខ្ញុំចង់អោយអ្នកដឹងថា៖
“ខ្ញុំអាចនឹងមិនចាំអ្វីដែលគ្រូបាននិយាយប៉ុន្តែខ្ញុំនឹងចងចាំជានិច្ចនូវអ្វីដែលគ្រូបានធ្វើសម្រាប់ខ្ញុំ” ។

 

រៀបរៀងដោយ: អូែវន សុខស្រីឡា