
សុខភាពផ្លូវចិត្តគឺចាំបាច់សម្រាប់ការដឹកនាំជីវិតទៅរកផ្លូវវិជ្ជមាន។ វាប៉ះពាល់ដល់អារម្មណ៍ និងការគិតរបស់យើង។ សុខភាពផ្លូវចិត្តគឺជាផ្នែកមួយដ៏សំខាន់នៃរបៀបដែលយើងរស់នៅដូចជាអារម្មណ៍ ផ្លូវចិត្ត និងសុខុមាលភាពសង្គម។ ជាការពិតណាស់ ការយកចិត្ដទុកដាក់លើសុខភាពផ្លូវចិត្តរបស់យើង គឺជាកត្តាសំខាន់។
សុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយមានទំនាក់ទំនងរវាងគ្នានឹងគ្នា។ ជំងឺផ្លូវចិត្តអាចបង្កើនភាពតានតឹង និងប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់យើងជាអវិជ្ជមាន។ បើ មិន បាន យក ចិត្ត ទុក ដាក់ ទេ សមត្ថភាព របស់ យើង ក្នុង ការ ប្រយុទ្ធ នឹង ជំងឺ អាច នឹង ធ្លាក់ ចុះ។ ទំនាក់ទំនងទាំងពីរនេះមានឥទ្ធិពលទៅវិញទៅមក ដែលនេះជាមូលហេតុដែលយើងត្រូវតែថែរក្សាសុខភាពផ្លូវចិត្តរបស់យើង។
ផ្លូវចិត្ដល្អខាងក្នុងគឺមានសារៈសំខាន់ដូចគ្នាទៅនឹងមានសុខភាពល្អខាងក្រៅ។ សុខភាពផ្លូវចិត្ត មិនល្អ អាច ធ្វើ ឱ្យ យើង មាន អារម្មណ៍ អន់ ចិត្ត ឬមានអារម្មណ៍ថា រំខាន។ ការថែរក្សាសុខុមាលភាពផ្លូវអារម្មណ៍របស់យើងបានល្អអាចជួយឱ្យយើងកាន់តែសម្រេចការងារបានជោគជ័យល្អប្រសើរ។ ដើម្បីឱ្យសុខភាពផ្លូវចិត្ដ និងសុខុមាលភាពទូទៅរបស់យើងល្អ យើងអាចពិភាក្សា និងស្វែងរកដំបូន្មានសុខភាពផ្លូវចិត្តពីមិត្តភ័ក្តិ ក្រុមគ្រួសារ និងអ្នកចិត្តសាស្រ្ត។
ប្រសិនបើអ្នកធ្លាប់ជួបប្រទះការថប់បារម្ភ ស្ត្រេស ឬបាក់ទឹកចិត្ត ខាងក្រោមនេះជាវិធីងាយៗ និងមានប្រសិទ្ធភាពមួយចំនួនដើម្បីកែលម្អសុខភាពផ្លូវចិត្តរបស់អ្នក។
– ធ្វើលំហាត់ប្រាណ និងរក្សាភាពសកម្ម
– ញាំុ អាហារ សុខភាព
– គេងឱ្យបានគ្រប់គ្រាន់
– រីករាយជាមួយមិត្តភ័ក្តិ និងរក្សាទំនាក់ទំនងល្អ
– ចែករំលែកគំនិត និងអារម្មណ៍របស់អ្នកទៅកាន់មនុស្សដែលអ្នកទុកចិត្ត
– ផ្តោតលើចំណង់ចំណូលចិត្ត ឬសកម្មភាពដែលអ្នកពេញចិត្ត
– គិតវិជ្ជមាន៕