
តើអ្នកគួរធ្វើយ៉ាងណាដើម្បីបង្ហាញអត្ថន័យងាយយល់ដល់ទស្សនិកជន? Alec (2011) បង្ហាញពីបច្ចេកទេសទូទៅចំនួនប្រាំនៃការពន្យល់ពាក្យ។ ជាបឋម អ្នកអាចបញ្ជាក់ពាក្យមួយដោយផ្តល់នូវពាក្យមួយទៀតដែលមានន័យដូចរបស់វា។ ឧទាហរណ៍ ពាក្យ ៉permit៉៉ អាចត្រូវបានពន្យល់ថា ៉to let someone do something៉ (synonymous expression)។ បន្ថែមពីលើនេះ វាមានសារៈសំខាន់ណាស់ក្នុងការដឹងអំពីកម្រិតនៃចំណេះដឹងរបស់អ្នកស្តាប់។ នៅទីនេះ អ្នកប្រើ “let” ជំនួសឱ្យ “allow” ភាគច្រើនដោយសារតែអ្នកបានរំពឹងថាទស្សនិកជនរបស់អ្នកនឹងយល់ពីអត្ថន័យនៃពាក្យ “let” មិនមែន “allow” នោះទេ។ ទីពីរ អ្នកក៏អាចបញ្ជាក់ការពន្យល់ពាក្យដោយប្រើលក្ខខណ្ឌមួយជាក់លាក់។ អ្នកប្រហែលជាដឹងថាពាក្យ “football” មានន័យដូចគ្នាទៅនឹង “soccer” សម្រាប់ផ្នែកភាគច្រើននៃពិភពលោក លើកលែងតែនៅអាមេរិក។យើងប្រើពាក្យ “លើកលែងតែ” ដើម្បីបង្ហាញពីលក្ខខណ្ឌណាមួយ។ ដូច្នេះហើយ “football”មិនមែនតែងតែមានន័យថា“football”នោះទេ។ ជាទូទៅវាអាស្រ័យលើកន្លែងដែលអ្នកប្រើពាក្យនេះ។ ប្រសិនបើអ្នកនិយាយវានៅកន្លែងផ្សេង ឬនៅខាងក្រៅអាមេរិក នោះវាមានន័យដូចគ្នាទៅនឹង “football”។ នៅអាមេរិក ពួកគេមាន“football” ផ្ទាល់ខ្លួន ដែលត្រូវបានគេស្គាល់ថាជា “rugby” ។ ទីបី ឧទាហរណ៍ច្បាស់លាស់ក៏អាចត្រូវបានប្រើដើម្បីពន្យល់ពាក្យមួយ។ ស្រមៃថាអ្នកទើបតែបែកគ្នាជាមួយមិត្តស្រីរបស់អ្នក ហើយមានគេប្រាប់អ្នកបែបនេះថា “ហេ! ខ្ញុំឃើញអតីតសង្សាររបស់អ្នកទៅជាមួយបុរសអ្នកមាន” ហើយអ្នកក៏និយាយថា“Whatever! I couldn’t care less” ។ យោងតាមឧទាហរណ៍នេះ អ្នកប្រហែលជាអាចទស្សន៍ទាយបានថា កន្សោម ៉I couldn’t care less” បានន័យថាម៉េចហើយ។ អ្នកប្រហែលជានិយាយថាវាមានន័យដូចគ្នាថា “ខ្ញុំមិនខ្វល់ ឬខ្ញុំមិនចាប់អារម្មណ៍នឹងបញ្ហានេះទៀតទេ”។ បច្ចេកទេសបន្ទាប់គឺដោយការប្រើន័យផ្ទុយ។ ពាក្យមួយពេលខ្លះត្រូវបានពន្យល់ដោយការប្រើពាក្យដែលផ្ទុយពីវា ឬមានអត្ថន័យផ្ទុយគ្នា។ ជាឧទាហរណ៍ ប្រសិនបើអ្នកមានបំណងបញ្ជាក់ពាក្យថា “critical thinking” នោះអ្នកអាចនិយាយបានថាវាផ្ទុយនឹង“jumping quickly to a conclusion”។ ដូចគ្នានឹង “tiny” ផ្ទុយ “large” ហើយ “light” គឺផ្ទុយទៅនឹង “heavy” ។ បច្ចេកទេសចុងក្រោយនៃការពន្យល់ពាក្យគឺដោយការពន្យល់ពីប្រវត្តិនៃពាក្យនោះ។ អ្នកត្រូវចាំថាវិធីចុងក្រោយនេះត្រូវបានប្រើនៅពេលដែលយើងមានគោលបំណងដើម្បីយល់ ពាក្យមួយឲ្យស៊ីជម្រៅ។ ឧបមាថាយើងចង់បញ្ជាក់ពាក្យ “Margherita” ។ ជំនួសឱ្យការបញ្ជាក់ថាវាជាឈ្មោះម្ហូបអ៊ីតាលី យើងនឹងត្រលប់ទៅប្រវត្តិសាស្រ្តរបស់វាវិញ ដើម្បីយើងអាចស្គាល់វាកាន់តែច្បាស់។ ប្រសិនបើអ្នកអនុវត្តបច្ចេកទេសនេះ អ្នកនឹងដឹងថាពាក្យ Margherita សំដៅលើភីហ្សាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1889 ។ វាមាននំបុ័ង ប៉េងប៉ោះ និង basil ហើយភីហ្សាមើលទៅមានពណ៌ស បៃតង និងក្រហម ដែលតំណាងឱ្យទង់ជាតិអ៊ីតាលី។ នេះគឺដូចគ្នានឹងរបៀបដែលសៀវភៅដែលយើងសិក្សាបញ្ជាក់ពីពាក្យ «ការគិតបែបរិះគន់»។ វាបានប្រាប់យើងនូវទ្រឹស្តីជាច្រើននៃអ្នកនិពន្ធផ្សេងៗគ្នាអំពី “ការគិតបែបរិះគន់” និងរបៀបដែលពាក្យនេះបានវិវត្តបន្ថែមរហូតមកដល់បច្ចុប្បន្ន។
សរសេរដោយ: លោក សាឡេះ មហាំម៉ាត់ណាសៀត