ដោយ អ្នកគ្រូ គយ គឹមង៉ែត

មានមតិលើកទ្បើងថា “ ចិត្តគំនិតរបស់កុមារប្រៀបដូចជាក្រដាសទទេស្អាតមួយសន្លឹក”។ នោះមានន័យថាឥរិយាបថរឺទង្វើរបស់កុមារត្រូវបានសម្រួចដោយបទពិសោធន៍និងការអនុត្តផ្ទាល់។ ហេតុដូច្នេះហើយការបង្រៀនកុមារឱ្យចេះកែច្នៃឡើងវិញគឺជាសកម្មភាពដ៏សំខាន់និងជាគំនិតដ៏ល្អដែលឪពុកម្តាយនិងអ្នកអប់រំគ្រប់រូបគួរធ្វើ។

ខាងក្រោមនេះគឺជាសកម្មភាពមួយចំនួនដែលយើងអាចធ្វើដើម្បីលើកកម្ពស់កុមារឱ្យរៀនអំពីការកែច្នៃឡើងវិញ៖

ណែនាំកុមារអំពីការកែច្នៃទ្បើងវិញដោយការទស្សនាវិធីមួយចំនូនតាមរយះអីនធឺណែត។ ពួកគេក៏អាចរៀនតាមរយះគេហទំព័រផ្សេងៗដូចជា PBSkids.org ឬ twinkl.com ជាដើម ។ ក្មេងៗនឹងយកចិត្តទុកដាក់ត្រង់ត្រាប់នូវរាល់ទង្វើដែលតួអង្គដែលពួកគាត់ចូលចិត្តកំពុងធ្វើនៅក្នុងវីឌីអូទាំងនោះ។
កែច្នៃសំណល់ពីរបស់របរដែលបានប្រើរួចទៅជាឧបករណ៍ហត្ថកម្នផ្សេងៗ។ សម្្ភារដូចជាប្រអប់ក្រដាសកាតុង កំប៉ុងទឹកដោះគោនិងប្រអប់ដាក់ស៊ុតអាចត្រូវបានបំលែងឬកែច្នៃទៅជាវត្ថុថ្មីដោយគ្រាន់តែបន្ថៃមបន្ថយបន្តិចបន្តួចប៉ុណ្ណោះ។ ជំនួសឱ្យការទិញប្រដាប់ប្រដាក្មេងលេងឬសម្ភារៈថ្មីៗដើម្បីយកមកកែច្នៃសូមប្រើអ្វីដែលអ្នកមានស្រាប់នៅផ្ទះ។
ទស្សនាកន្លែងចាក់សំរាមដើម្បីឱ្យកូនរបស់អ្នកមើលឃើញពីកាកសំណល់និងការទុកដាក់កាកសំណល់ដែលពួកគេបោះចោលទាំងនោះ។
រកមើលជុំវិញផ្ទះរបស់អ្នកហើយសិក្សាអំពីអ្វីដែលអាចកែច្នៃបាន។ ផ្ទះបាយជាកន្លែងដែលមានកាកសំណល់ច្រើនដើម្បីយកមកធ្វើការកែច្នៃឡើងវិញ។ កូនរបស់អ្នកអាចបង្កើតជាគម្រោងកែឆ្នៃផ្សេងៗ។
ផ្តល់រង្វាន់ដល់កូន ៗ របស់អ្នកនៅពេលណាដែលពួកគេចេះកែច្នៃ។ កុមារនឹងត្រូវបានលើកទឹកចិត្តឱ្យធ្វើអ្វីដែលល្អប្រសិនបើពួកគេទទួលបានរង្វាន់។

ក្មេងៗត្រូវរៀនអំពីការកែច្នៃឡើងវិញ។ មនុស្សជំនាន់ក្រោយរបស់យើងគួរតែរៀនបង្កើតរបស់របរពីសំរាម។ ការលើកទឹកចិត្តឱ្យកុមារកែច្នៃឡើងវិញគឺជាវិធីបង្រៀនពួកគេអំពីនិរន្តភាព។ ការរៀនពីសារៈសំខាន់នៃនិរន្តរភាពបង្ហាញពួកគេថាបរិស្ថានមានសារៈសំខាន់ណាស់។