• ប្រតិទិន
  • ការចុះឈ្មោះចូលរៀន
  • អំពីយើង
  • កាតាឡុក
  • ដំណើរការ​​ចុះឈ្មោះ​ចូលរៀន
  • ឱកាសការងារ
  • ទំនាក់ទំនង
  • EnglishEnglish
Top menu_kh
 
Aii Language CenterAii Language Center
Aii Language Center
  • ចុះឈ្មោះអនឡាញ
  • ព័ត៌មាន
        • ព័ត៌មានថ្មីៗ

          • ព័ត៌មានថ្មីៗទាំងអស់
          • សិក្ខាសាលា
          • ព្រឹត្តិការណ៍
          • ការប្រកួតប្រជែង
          • កិច្ចតម្រង់ទិស
          • ដំណើរ​ទស្សនកិច្ចសិក្សា​
        • វីឌីអូ
        • រូបភាព
        • ទំនាក់ទំនង
  • មជ្ឈមណ្ឌលភាសា អេ អាយ អាយ
        • ទិដ្ឋភាពទូទៅ
        • ប្រវត្តិរបស់​មជ្ឈមណ្ឌល​ភាសា អេ​ អាយ​ អាយ​
        • សារពីប្រធាន​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​
        • ឱកាសការងារ
        • ស្វែងរកមជ្ឈមណ្ឌលភាសា​ អេ ​អាយ អាយ​

          • សេវាកម្មសម្រាប់សិស្សានុសិស្ស
          • ក្លឹបរបស់សិស្ស
          • បណ្ណាល័យ​ ម៉េងលី​ ​ជេ.​ ​គួច​
          • មូលហេតុ​អ្វី​បានជា​អ្នក​ជ្រើសរើស​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ?​
          • ផ្នែកលេខាធិកាអប់រំ
          • Alumni
          • បណ្ណសរសើរ​ និងពានរង្វាន់
        • គណៈគ្រប់គ្រង

          • ក្រុមប្រឹក្សាភិបាល
          • ស្ថាបនិក​ ប្រធាន​​ក្រុម​​ប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​
          • ការិយាល័យ​ប្រធាន​មជ្ឈមណ្ឌល​​ភាសា​ ​អេ​ ​អាយ​ ​អាយ​
          • គណៈកម្មការ​ ​កម្មវិធី​សិក្សា​
        • វេទិកានៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ
  • សាខា
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ម៉ៅសេទុង​
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ទួលគោក​
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ចាក់អង្រែ​
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ចោមចៅ
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ផ្សារថ្មី
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ជ្រោយចង្វារ
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​សៀមរាប
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​តាកែវ
  • ស្ថាប័ន និងក្រុមហ៊ុន
  • តម្លៃសិក្សា
  • គាំទ្រ Aii
Menu back  

វិធីសាស្ត្រដែលមានប្រសិទ្ធភាពធ្វើឱ្យអ្នកក្លាយជាអ្នកគ្រប់គ្រងល្អម្នាក់

ថ្ងៃទី31 ខែ08 ឆ្នាំ2022Uncategorized 30 Views

 

ដើម្បីក្លាយជាអ្នកគ្រប់គ្រងល្អម្នាក់ វាមិនងាយស្រួលនេះទេ ពោលគឺអ្នកត្រូវមានការសិក្សាស្វែងយល់ និង ត្រូវឆ្លងកាត់បទពិសោធន៍ជាច្រើននៅក្នុងតួនាទីមួយនេះ។ ថ្ងៃនេះ ខ្ញុំសូមចែករំលែកបទពិសោធន៍ខ្លះ របស់ខ្ញុំផ្ទាល់ ក្នុងនាមជាអ្នកដឹកនាំម្នាក់នៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អស់រយៈពេល ប្រាំពីរឆ្នាំ៖

 

១. អ្នកត្រូវដឹងច្បាស់អំពីគោលការណ៍របស់ផ្នែក និងក្រុមហ៊ុន ក្នុងនាមជាអ្នកគ្រប់គ្រងម្នាក់ អ្នកត្រូវដឹង ច្បាស់អំពីគោលការណ៍របស់ផ្នែក និងក្រុមហ៊ុន ដូច្នេះហើយទើបអ្នកអាចដឹងថា បុគ្គលិករបស់អ្នកធ្វើអ្វី ត្រឹមត្រូវ និងធ្វើអ្វីមិនត្រឹមត្រូវ ពេលនោះហើយទើបអ្នកអាចសរសើរ ណែនាំ ឬដាក់ពិន័យពួកគេបាន។

 

២. អ្នកត្រូវដឹងច្បាស់អំពីចរិតរបស់បុគ្គលិកទាំងអស់ការដឹងច្បាស់ពីចរិតរបស់បុគ្គលិកម្នាក់ៗ ធ្វើឱ្យអ្នក ងាយស្រួលក្នុងការធ្វើការ និង ដោះស្រាយបញ្ហាជាមួយពួកគេបានដោយជោគជ័យ ពេលនោះហើយដែល អ្នកត្រូវបែងចែកថាតើ ត្រូវយកវិធីសាស្ត្របែបណាដើម្បីដោះស្រាយឱ្យត្រូវតាមប្រភេទចរិតរបស់បុគ្គលិក។

 

៣. ត្រូវធ្វើខ្លួនជាមនុស្សដែលបុគ្គលិកងាយស្រួលជួបជាអ្នកគ្រប់គ្រងម្នាក់ អ្នកត្រូវចេះដាក់ខ្លួន និងចេះ សម្របខ្លួនដោយមិនត្រូវធ្វើឫកក្រអឺតក្រទម ដែលធ្វើឱ្យបុគ្គលិកខ្លាចមិនហ៊ានមកជួបពេលពួកគាត់ ត្រូវការជំនួយពីអ្នក។

 

៤. ត្រូវឆ្លើយជានិច្ចនូវសំណួរ សំណូមពរ និងការស្នើសុំរបស់បុគ្គលិកការឆ្លើយតបទាន់ពេលវេលានូវសំណួរ សំណូមពរ និង ការស្នើសុំរបស់បុគ្គលិក គឺពិតជាធ្វើឱ្យពួកគេមានទំនុកចិត្តកាន់តែខ្ពស់មកលើការដឹក នាំរបស់អ្នក។ អ្នកត្រូវចាំថា ពាក្យថាចម្លើយ មិនមែនមានន័យថា ទាល់តែអ្នកផ្តល់នូវអ្វីដែលពួកគេ ចង់បាននោះទេ ពោលគឺ “Yes” ក៏ជាចម្លើយ “No” ក៏ជាចម្លើយ សំខាន់គឺអ្នកបានបកស្រាយច្បាស់លាស់ អំពីចម្លើយនោះ។

 

៥. ត្រូវចេះទទួល និងសរសើរនូវមតិយោបល់ និងគំនិតរបស់បុគ្គលិកនៅពេលដែលអ្នកទទួលយកនូវមតិ យោបល់ និងគំនិតរបស់បុគ្គលិក ពួកគេពិតជាមានអារម្មណ៍ថា ពួកគេត្រូវបានផ្តល់តម្លៃដែលធ្វើ ឱ្យពួក គេកាន់តែចូលរួមផ្តល់មតិយោបល់កាន់តែច្រើនដើម្បីភាពរីកចម្រើនរបស់ក្រុមហ៊ុន។

 

៦. ត្រូវធ្វើខ្លួនជាអ្នកផ្តល់ប្រឹក្សាយោបល់ និងអ្នកសម្របសម្រួលសម្រាប់បុគ្គលិក

នៅពេលអ្នកដឹងថា បុគ្គលិករបស់អ្នកមានបញ្ហាការងារ ឬបញ្ហាក្នុងគ្រួសារ អ្នកត្រូវតែរកវិធីសាស្ត្រ ដោះស្រាយតាមរយៈជួបគាត់ផ្ទាល់ ដើម្បីផ្តល់ប្រឹក្សាយោបល់ និងជួយសម្របសម្រួល។

 

៧. មិនត្រូវប្រើពាក្យសម្តីអសុរសទៅលើបុគ្គលិក ទោះក្នុងស្ថានភាពណាក៏ដោយ ការប្រើប្រាស់ពាក្យសម្តី មិនសមរម្យទៅលើបុគ្គលិកដូចជា ការប្រមាថ ការជេរ និងការគំរាមកំហែង គឺមិនមែនជាវិធីសាស្រ្តល្អ សម្រាប់គ្រប់គ្រងបុគ្គលិកនោះទេ តែផ្ទុយទៅវិញអ្នកនឹង ​ទទួលបានមកវិញនូវការមិនសប្បាយចិត្តពី
បុគ្គលិក និងធ្វើឱ្យបុគ្គលិកស្អប់អ្នកទៅវិញទេ។

 

៨. ត្រូវចូលរួមធ្វើជាមួយបុគ្គលិក កុំឈរបញ្ជាបើអ្នកចង់បានការគោរព និងការស្រឡាញ់ពីបុគ្គលិក អ្នកត្រូវចំណាយពេលវេលាខ្លះ ដើម្បីចូលធ្វើការផ្ទាល់ជាមួយពួកគាត់ ពេលនោះហើយដែលកាន់តែដឹង ពីសុខទុក្ខរបស់បុគ្គលិក។

 

៩. ត្រូវធ្វើជាមនុស្សគោរពពាក្យសម្តីរបស់អ្នក កុំគ្រាន់តែសន្យាចោលអ្នកត្រូវចាំថា ការសន្យារបស់អ្នក ទៅកាន់បុគ្គលិក គឺជាចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ផ្សេងទៀតដែល បុគ្គលិកគិតថា អ្នកមានឥទ្ធិពលមកលើពួកគាត់ តែផ្ទុយទៅវិញ បើអ្នកគ្រាន់តែសន្យាចោល នោះសម្តីរបស់អ្នកដែល និយាយទៅនាក់ពួកគាត់ គឺសាបដូចទឹកទន្លេ។

 

១០. បើបុគ្គលិកធ្វើខុស ត្រូវអនុវត្តគោលការណ៍១០០% ទៅតាមទម្ងន់ទោសកំហុសរបស់បុគ្គលិក បើមិន ដូច្នោះទេ វានឹងមានភាពអាណាធិបតេយ្យបើអ្នករកឃើញថា បុគ្គលិករបស់អ្នកបានប្រព្រឹត្តកំហុសអ្វីមួយ អ្នកត្រូវតែជួបគាត់ ដើម្បីដាក់ពិន័យតាមទម្ងន់ទោសកំហុសរបស់គាត់ បើយ៉ាងហោចណាស់ក៏អ្នកត្រូវណែ នាំធ្ងន់ៗឬព្រមានផ្ទាល់មាត់ដោយមិនត្រូវឱ្យគាត់បន្តប្រព្រឹត្តកំហុសដដែលៗដោយគ្មានវិធានការអ្វីសោះ។

 

១១. កុំធ្វើជាមនុស្សត្រចៀកសបើមានការរបាយការណ៍ល្អ ឬមិនល្អអំពីបុគ្គលិកអ្នកត្រូវប្រមូលព័ត៌មានឱ្យ  គ្រប់ជ្រុងជ្រោយសិន មុននឹងជួបគាត់ មុននឹងអ្នកជួបបុគ្គលិកដើម្បីសសើរ ឬដាក់ពិន័យបើមិនដូចនេះ ទេ អ្នកអាចនឹងសម្រេចចិត្តខុស ដែលពេលនោះហើយ ពួកគាត់នឹងបាត់បង់ទំនុកចិត្តមកលើការ គ្រប់គ្រងរបស់អ្នក។

 

១២. ត្រូវធ្វើជាគំរូល្អដល់បុគ្គលិកអ្នកគ្រប់គ្រងដែលមានឥទ្ធិពល គឺត្រូវធ្វើជាគំរូល្អសម្រាប់បុគ្គលិក។ បើ អ្នកហាមពួកគាត់មិនឱ្យអ្នកអ្វីមួយ អ្នកក៏រឹតតែកុំធ្វើរឿងនោះ។ ឧទាហរណ៍៖ អ្នកប្រាប់បុគ្គលិកកុំឱ្យមក ធ្វើការងារយឺត តែអ្នកខ្លួនឯង បែរជាមកយឺតជារឿយៗ។ បើដូចនេះ នៅពេលមានបុគ្គលិកមកយឺត ថាតើអ្នកត្រូវនិយាយជាមួយពួកគាត់ដូចម្តេច។

 

១៣. ត្រូវរៀបចំកាលវិភាគត្រួតពិនិត្យការងារបុគ្គលិក ដោយមិនប្រាប់មុនការចុះត្រួតពិនិត្យការងារ បុគ្គលិកដោយមិនប្រាប់មុន ធ្វើឱ្យបុគ្គលិកមិនមានការប្រុងប្រយ័ត្ន ជានិច្ចក្នុងការ  បំពេញការងារនិង

ធ្វើឱ្យពួកគេគិតថាអ្នកជាមេដឹកនាំមានការតាមដានការងារបុគ្គលិកដោយមិនបណ្តោយឱ្យបុគ្គលិកលួចខ្ជិលបាន។

 

១៤. ត្រូវមានភាពអត់ធ្មត់ខ្ពស់តាមដែលអាចធ្វើបានជាមួយបុគ្គលិកភាពអត់ធ្មត់គឺ ជាអំណាចដ៏អស្ចារ្យ ដែលធ្វើឱ្យបុគ្គលិកគោរពអ្នកដោយមិនដឹងខ្លួន។ ផ្ទុយទៅវិញភាពឆេវឆាយ ធ្វើឱ្យបែកបាក់ផ្ទៃក្នុងធ្វើឱ្យ មានជម្លោះ និងជាពិសេសធ្វើឱ្យបុគ្គលិកមើលឃើញពីចំណុចខ្សោយរបស់អ្នក។

 

១៥. មិនត្រូវយកគុណសម្បត្តិពីបុគ្គលិកនៅពេលបុគ្គលិកធ្វើបានល្អ អ្នកត្រូវសរសើរគាត់និង លើកគុណ សម្បត្តិ របស់គាត់ឱ្យអ្នកដទៃដឹងនោះ ហើយដែលធ្វើឱ្យពួកគាត់កាន់តែមានទឹកចិត្តបំពេញការងារ។

 

១៦. ពេលជួបបញ្ហា សូមកុំស្លន់ស្លោ តែត្រូវរឹងមាំដើម្បីរកដំណោះស្រាយជាអ្នកគ្រប់គ្រងអ្នកត្រូវបង្ហាញ ជំហរដ៏រឹងមាំគ្រប់កាលៈទេសៈ មិនស្លន់ស្លោពេលជួបបញ្ហា បើពុំដូច្នុះទេ បញ្ហាកាន់តែមិនអាចគ្រប់គ្រង បានដែលពេលនោះហើយ បុគ្គលិកមើលឃើញថាអ្នកជាអ្នកគ្រប់គ្រងរឹងមាំ ឬទន់ជ្រាយ។

 

១៧. ត្រូវចេះរៀបចំផែនការការងារ និងអនុវត្តតាមប្រាំចំណុច (អនុសាសន៍របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី) ការចេះរៀបចំផែនការងារសម្រាប់បុគ្គលិក គឺជារឿងសំខាន់សម្រាប់អ្នកគ្រប់គ្រង តែការ រឿងកាន់តែសំខាន់នោះគឺ ការយកប្រាំចំណុចរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មកអនុវត្ត៖ រៀបចំផែនការអនុវត្តផែនការតាមដានការអនុវត្តផែនការកែតម្រូវចំណុចខ្វះខាត និងអនុវត្តឡើងវិញ។

អត្តបទថ្មីៗ
  • បទពិសោធន៍របស់ខ្ញុំនៅមហាកំផែងប្រទេសចិន
    ថ្ងៃទី08 ខែ09 ឆ្នាំ2023
  • ចិត្តវិទ្យាមនុស្សយើង
    ថ្ងៃទី06 ខែ09 ឆ្នាំ2023
  • ការអនុវត្តប្រដិបត្តិ​ដែលនាំអោយមានសុខភាពល្អនៅប្រទេសជប៉ុន
    ថ្ងៃទី05 ខែ09 ឆ្នាំ2023
  • Jobs and Business
    ថ្ងៃទី28 ខែ08 ឆ្នាំ2023
  • ហេតុអ្វីគ្រូបង្រៀនគួរមានទម្លាប់ក្នុងការឆ្លុះបញ្ចាំង?
    ថ្ងៃទី17 ខែ08 ឆ្នាំ2023
  • ស្ថាបនិក​ ប្រធាន​​ក្រុម​​ប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​
  • ការិយាល័យ​ប្រធាន​មជ្ឈមណ្ឌល​​ភាសា​ ​អេ​ ​អាយ​ ​អាយ​
  • គណៈកម្មការ​ ​កម្មវិធី​សិក្សា​
  • បណ្ណាល័យ​ ម៉េងលី​ ​ជេ.​ ​គួច​
  • ទីតាំងសាខាទាំងអស់
  • កម្រង វីដេអូ
  • កម្រងរូបភាព
  • Aii សាខា​ម៉ៅសេទុង​
  • Aii សាខា​ទួលគោក​
  • Aii សាខា​ចាក់អង្រែ​
  • Aii សាខា​ចោមចៅ
  • Aii សាខា​ផ្សារថ្មី
  • Aii សាខា​ជ្រោយចង្វារ
  • Aii សាខា​សៀមរាប
  • Aii សាខាតាកែវ
  • Aii សាខាសែនសុខ
  • Aii សាខា​ច្បារអំពៅ
  • MJQ Education
  • សាលារៀន អន្តរទ្វីប អាមេរិកាំង
  • ឱកាសការងារ
  • Tesol House
  • The Intercon Rooster
  • SOGO Cambodia
  • i-Learn

តាមដានពួកយេីង៖

សូមទំនាក់ទំនងមកកាន់៖

លេខទូរសព្ទ៖ 011 388 868
អ៊ីមែល៖ info@aii.edu.kh

  • © រក្សាសិទ្ធិគ្រប់​យ៉ាងដោយមជ្ឈមណ្ឌលភាសា អេ អាយ អាយ ឆ្នាំ​២០១៩
Bottom bar_kh
Aii Language Center
  • ចុះឈ្មោះអនឡាញ
  • ព័ត៌មានថ្មីៗ
  • ទិដ្ឋភាពទូទៅ
  • ប្រវត្តិរបស់​មជ្ឈមណ្ឌល​ភាសា អេ​ អាយ​ អាយ​
  • សារពីប្រធាន​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​
  • មូលហេតុ​អ្វី​បានជា​អ្នក​ជ្រើសរើស​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ?​
  • ស្ថាបនិក​ ប្រធាន​​ក្រុម​​ប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​
  • គណៈកម្មការ​ ​កម្មវិធី​សិក្សា​
  • ស្ថាប័ន និងក្រុមហ៊ុន
  • ការចុះឈ្មោះចូលរៀន
  • តម្លៃសិក្សា
  • គាំទ្រ Aii
  • EnglishEnglish