
វិន័យលើខ្លួនគឺជាការគ្រប់គ្រងខ្លួនអ្នក ភាពខ្លាំងក្នុងខ្លួន និងការគ្រប់គ្រងខ្លួនអ្នកនិងប្រតិកម្មរបស់អ្នក។
ជំនាញនេះផ្តល់ឱ្យអ្នកនូវថាមពលក្នុងការប្រកាន់ខ្ជាប់នូវការសម្រេចចិត្តហើយធ្វើតាមវាដោយមិនមានការផ្លាប្តូរ។ នោះគឺជាមូលហេតុដែលវាជាតម្រូវការដ៏សំខាន់មួយសម្រាប់ការសម្រេចនូវគោលដៅ និងការ អនុវត្តការងារ។
ការមានវិន័យលើខ្លួននឹងធ្វើឲ្យអ្នកមានភាពមោះមុតជាមួយនឹងការសម្រេចចិត្ត និងផែនការរបស់អ្នកដើម្បី សម្រេចបាននូវគោលដៅទាំងឡាយដែលបានគ្រោងទុក។ ការគ្រប់គ្រងវិន័យល្អមួយមានសារសំខាន់ បំផុតដើម្បីសម្រេចបាននូវគោលដៅរបស់អ្នក។ វានឹងធ្វើឲ្យអ្នកមានសមត្ថភាពក្នុងការតស៊ូព្យាយាមដោយ ហេតុថាការមានវិន័យលើខ្លួនឯង គឺជាថាមពលដែលជួយអ្នកឱ្យរក្សាបាននូវការជម្រុញទឹកចិត្ត។
ប្រសិនបើអ្នកចង់មានការតាំងចិត្ត ការតស៊ូ ភាពមោះមុត និងកម្លាំងចិត្តនោះអ្នកត្រូវអភិវឌ្ឍជំនាញ មួយនេះឱ្យបានល្អ។ នៅពេលដែលអ្នកក្លាយជាមនុស្សម្នាក់ដែលមានវិន័យលើខ្លួនឯង នោះវាកាន់តែមាន ភាពងាយស្រួលក្នុងការបង្កើតទម្លាប់ល្អៗ និងបំបាត់នូវទម្លាប់មិនល្អបានចោល។ ប្រសិនបើអ្នកជា មនុស្សមានវិន័យអ្នកនឹងជាមនុស្សដែលមានការគោរពពេលវេលាច្បាស់លាស់ជាងអ្នកដ៏ទៃ។ អ្នកនឹង មានការគ្រប់គ្រងខ្លួន និងមានទំនួលខុសត្រូវក្នុងជីវិតរបស់អ្នកកាន់តែប្រសើ។ អ្នកអាចកំណត់គោលដៅ និងមាននីតិវិធីច្បាស់លាស់ដើម្បីសម្រេចវាបាន។
វិន័យគឺជាធាតុផ្សំដ៏សំខាន់មួយនៃភាពជោគជ័យ ហើយនោះគឺជាហេតុផលមួយដែលថាវិន័យមានសារៈ សំខាន់ខ្លាំងណាស់។
អត្ថបទដោយ: ហុន វណ្ណថា