by Ravi Ghimire

តើពេលវេលាជាអ្វី?

វាជាសំណួរសាមញ្ញមួយដែលមានចម្លើយខុសៗគ្នាទាំងស្រុង។ យើងកើតមក និងរស់នៅក្នុងវដ្តជីវិតដែលពោរពេញដោយគ្រោះថ្នាក់ ហើយមានរឿងជាច្រើនផ្លាស់ប្តូរឥតឈប់ឈ។ មនុស្សគ្រប់រូបស្គាល់ពាក្យថា “ពេលវេលា” ប៉ុន្តែគ្មាននរណាម្នាក់បានយល់អត្ថន័យនៃពាក្យនេះច្បាស់នោះទេ។

យើងអាចកំណត់បាននូវទីតាំង និងចម្ងាយច្បាស់លាស់ក្ក្នុងការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ប៉ុន្តែការផ្លាស់ប្តូរពីពេលវេលាមួយទៅពេលវេលាមួយផ្សេងទៀតបាន មានតែនៅក្នុងក្ដីស្រម៉ៃតែប៉ុណ្ណោះ។
ទោះបីជាមានការរីកចម្រើននៃបច្ចេកវិទ្យាក៏ដោយ ក៏យើងមិនអាចយល់សុីជម្រៅពីពេលវេលាបានដែរ។
ទ្រឹស្តីរុឺឡាវីតេពិសេសរបស់ Albert Einstein បានលើកឡើងថា៖ ពេលវេលាដែលផ្លាស់ប្ដូរទៅមុខគឺមានទំនាក់ទំនងនឹងការយល់ឃើញរបស់យើងម្នាក់ៗ។ ក្នុងន័យនេះ លោក Einstein ចង់សំដៅដល់ការប្រែប្រួលនៃពេលវេលា គឺអាចផ្លាស់ប្ដូរបានអាស្រ័យលើការគិតរបស់យើង។ ឧទាហរណ៍៖ ប្រសិនបើអ្នកអង្គុយទន្ទឹងរង់ចាំពេលមួយនាទី អ្នកអាចនឹងគិតថា ពេលវេលានោះមានរយៈពេលយូរ ផ្ទុយទៅវិញ បើអ្នកចំណាយពេល៣ម៉ោងក្នុងការប្រឡង នោះអ្នកនឹងមានអារម្មណ៍ថា ពេលវេលាពិតដើរលឿនណាស់សម្រាប់អ្នក។ តួយ៉ាង អ្នករាល់គ្នាអាចសម្គាល់បានទៅលើការប្រែប្រួលនៃអាយុរបស់ខ្លួន ដែលប្រាកដណាស់វាចេះតែកើនឡើងជាលំដាប់ ទាំងដែលខ្លួនយើងមិនបានគិតដល់។ សរុបសេចក្ដីមក ពេលវេលានៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ក្នុងការកំណត់។

លោក Ronald L. Mallett ជាសាស្ត្រាចារ្យរូបវិទ្យា និងជារូបវិទូមួយរូប បានផ្តល់នូវទស្សនៈយល់ឃើញរបស់លោកទៅលើវិមាត្រទី៤ នៃពេលវេលា និងភាពស្រដៀងគ្នានៃពេលវេលា ដែលជាធាតុនៃលំហដែលមើលមិនឃើញ វិមាត្រនោះអាចនឹងជ្រាបចូល បានទាល់តែការជ្រាបចូលនោះត្រូវលឿនជាងល្បឿនពន្លឺទៅទៀត។ ទ្រឹស្តីរបស់គាត់បង្កើតបានជាទ្រឹស្តីទូទៅនៃទំនាក់ទំនងរវាងពេលវេលា និងទំនាញផែនដី ដែលជាការបង្វែរទិសដៅពីចំណុចកណ្តាលទៅបរិមាត្រនៃផែនដី។ ការពិសោធន៍របស់លោក Hafele-Keating ដែលបានធ្វើឡើងក្នុងខែតុលា ឆ្នាំ១៩៧១ គឺជាភស្តុតាងនៃពេលវេលានៃវិមាត្រទី ៤ ដែលអាចប្រែប្រួលបានដោយសារល្បឿន។

ទោះបីជាមានភ័ស្តុតាងលើកឡើងក៏ដោយ។ តើពេលវេលាគឺជាអ្វី? សំណួរនេះនៅតែមិនទាន់មានចម្លើយច្បាស់លាស់នៅឡើយ។