ស្វាគមន៍!
យើងកំពុងតែអានអំពីការចែករំលែកនូវចក្ខុវិស័យដ៏មានសារៈសំខាន់ សម្រាប់អនាគតរបស់យើង។ មិនថា មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ឬបងប្អូនបង្កើតរបស់យើងទេ យើងទាំងអស់គ្នាមានគោលបំណងតែមួយគត់ គឺការជម្រុញលើកទឹកចិត្តដល់អ្នកជំនាន់ក្រោយឱ្យទទួលបានភាពជោគជ័យ និងធ្វើការចូលរួមចែករំលែកដល់សង្គមទាំងមូល។
យើងសង្ឃឹមថា អ្នកនឹងចាត់ទុកសាលារបស់យើង ដូចជាផ្ទះរបស់អ្នក និងជាកន្លែងមួយសម្រាប់បណ្តុះបណ្តាលយុវជន ដែលជាទំពាំងស្នងឫស្សីដ៏ថ្លៃថ្លារបស់ជាតិយើង។ សុវត្ថិភាព សុខភាព និងការលូតលាស់របស់ពួកគេ បង្ហាញពីភាពតស៊ូដ៏មោះមុត និងការខិតខំប្រឹងប្រែងឥតល្ហែ របស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អ្នកអនាម័យ សន្តិសុខ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់របស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ។ យើងមានវប្បធម៌ និងបទពិសោធន៍ចែករម្លែកឱ្យគ្នាទៅវិញ ទៅមក ក្នុងគោលបំណងឆ្ពោះទៅរកការប្រកួតប្រជែង ដើម្បីឱ្យទាន់សម័យកាលការអប់រំ ក្នុងសតវត្សរ៍ទី២១។
យើងមិនមែនត្រឹមតែទទួលខុសត្រូវចំពោះសិស្សានុសិស្ស និងអតីតសិស្សរបស់យើងទេ យើងថែមទាំងទទួលខុសត្រូវចំពោះសហគមន៏ ជាតិ និងអន្តរជាតិទាំងមូលផងដែរ។ យើងជឿជាក់ថា ការខិតខំប្រឹងប្រែងតស៊ូរបស់យើងនឹងធ្វើឱ្យវិស័យអប់រំក្នុងព្រះរាជាណាចក្រកម្ពុជាឈានទៅរកការអភិវឌ្ឍន៍។
យើងមានមោទភាពខ្លាំងបំផុតដែលយើងមានការទទួលស្គាល់ជាសកលទៅលើការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះ។ ហើយម្យ៉ាងវិញទៀត យើងមានសេចក្តីសោមនស្សជាពន់ពេក ដែលមានឱកាសក្នុងការចែករំលែកបទពិសោធន៍ជាមួយអ្នកទាំងអស់គ្នា។ ការរួបរួមគ្នា យើងអាចទទួលបានភាពជោគជ័យ និងទទួលបានសមិទ្ធផលយ៉ាងត្រចះត្រចង់។
យើងជឿជាក់ថា យើងនឹងនៅជាមួយអ្នក និងក្នុងក្រុមគ្រួសាររបស់ MJQ គ្រប់ពេលវេលា។ យើងស្វាគមន៍រាល់មតិយោបល់ដើម្បីស្ថាបនា ការឆ្លើយតប និងការចែករំលែក ដើម្បីទទួលបាននៅ បេសកម្មមួយក្នុងការផ្តល់ការអប់រំដែលមានគុណភាពក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុងតំបន់អាស៊ានទាំងមូល។
ដោយក្ដីសង្ឃឹមក្នុងការចែករំលែកសម្រាប់អនាគតរបស់យើងទាំងអស់គ្នា។
ឡាយ សុភា
ប្រធានមជ្ឈមណ្ឌលភាសា អេ អាយ អាយ