
អត្ថដោយអ្នកគ្រូ Joanna S. Cabredo
ថ្មីៗនេះខ្ញុំបានភ្ជាប់ទំនាក់ទំនងជាមួយមិត្តចាស់ម្នាក់ដែលខ្ញុំ មិនបាននិយាយជាមួយអស់មួយរយៈមក ហើយ។ អស់រយៈពេលជាច្រើនម៉ោង ដែលយើងបានជជែកគ្នាអំពីជីវិតរបស់យើង ខ្ញុំបានដឹងថាខ្ញុំត្រូវការ ការជជែកគ្នាជាច្រើនម៉ោងបន្ថែមទៀត។
ការរក្សាចិត្តឱ្យស្ងប់ គឺវិធីសាស្ត្រដ៏ល្អបំផុតនាពេលបច្ចុប្បន្ននេះ។ ជាមួយនឹងជំងឺរាតត្បាតដែលធ្វើឱ្យប៉ះពាល់ដល់មនុស្សគ្រប់គ្នា មិត្តម្នាក់បានក្លាយជា “ប្រេងក្រឡាដែលអាចជួយឱ្យខ្ញុំធូរស្បើយ” នៅក្បែរខ្ញុំ។
ជារៀងរាល់ថ្ងៃទី១០ ខែតុលា តែងតែពិភពលោកប្រារព្ធទិវាសុខភាពផ្លូវចិត្ត។ សម្រាប់ឆ្នាំ២០២១ សហព័ន្ធសុខភាពពិភពលោក សម្រាប់សុខភាពផ្លូវចិត្តនៅក្នុងយុទ្ធនាការយល់ដឹងអំពីសុខភាពពិភពលោករបស់ខ្លួន គាំទ្រសម្រាប់ការរីកចម្រើនក្នុងការយល់ដឹងអំពីសុខភាពផ្លូវចិត្ត។ អ្នកជំនាញអះអាងថាមនុស្សម្នាក់ក្នុងចំណោមបួននាក់ នឹងត្រូវការការថែទាំសុខភាពផ្លូវចិត្តក្នុងជីវិតរបស់ពួកគេ។ ការយល់ដឹងអំពីសុខភាពផ្លូវចិត្តរបស់យើងមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងសមត្ថភាពរបស់យើងក្នុងការរក្សាស្ថានភាពផ្លូវចិត្តឱ្យរឹងមាំ។
តាមវិធីតូចតាចជាច្រើនយើងអាចរក្សាគ្នាឱ្យរឹងមាំ និងមានសុខភាពល្អ។ រក្សាទំនាក់ទំនង ឬសួរជាមួយមិត្តភក្តិម្តងម្កាលនៅពេលធ្វើដំណើរវែងឆ្ងាយ។ ការហៅទូរស័ព្ទសាមញ្ញ ឬការសួរសុខទុក្ខបន្តិចបន្តួច ជាមួយមិត្តភក្តិ ឬមិត្តរួមការងារអាចជាមនុស្សដែលគាត់ត្រូវការដើម្បីធ្វើឱ្យអារម្មណ៍ស្រស់ថ្លា។
តើពេលណាដែលអ្នកបានទាក់ទងទៅកាន់មិត្តភក្តិរបស់អ្នកចុងក្រោយបង្អស់?
ឯកសារយោង៖
References:
https://wfmh.global/2021-world-mental-health-global-awareness-campaign-world-mental-health-day-theme/
https://nationaltoday.com/world-mental-health-day/
https://www.clinicalneuropsychiatry.org/download/stress-and-coping-in-the-time-of-covid-19-pathways-to-resilience-and-recovery/