ដោយអ្នកគ្រូ ផាន់ គីមហុង

សុខុមាលភាពនៅកន្លែងធ្វើការមានច្រើនជាជាងការផ្តល់នូវផែនការធានារ៉ាប់រងសុខភាពដ៏ល្អទៅទៀត។ ទោះបីការផ្តល់នូវផែនការធានារ៉ាប់រងសុខភាពមានគុណសម្បត្តិជាច្រើនក៏ដោយ យើងក៏ត្រូវគិតពីសុខភាពទូទៅរបស់យើងដែរ។ យើងគួរផ្តល់ឱកាសសម្រាប់និយោជិតក្នុងការផ្តោតអារម្មណ៍ និងកែលម្អសុខុមាលភាពផ្លូវកាយ ផ្លូវអារម្មណ៍ និងហិរញ្ញវត្ថុរបស់ពួកគេ។ ការផ្តល់អាទិភាពដល់សុខភាពទាំងនេះនៅកន្លែងធ្វើការ នាំឱ្យវប្បធម៌អាជីវកម្មកាន់តែរឹងមាំ ក៏ដូចជាអត្ថប្រយោជន៍មួយចំនួនទៀតផងដែរ។
សមតុល្យជីវិតការងារមានសារៈសំខាន់សម្រាប់បុគ្គលិកសព្វថ្ងៃនេះណាស់ ហើយពួកគេក៏រំពឹងថាការងារនឹងផ្តល់ឱ្យពួកគេច្រើនជាងប្រាក់ខែ និងប្រាក់ម៉ោងទៅទៀត។ ការអនុញ្ញាតឱ្យនិយោជិតចូលប្រើប្រាស់ធនធានដែលមានប្រយោជន៍ដល់សុខភាព និងឱកាសនានាបង្ហាញថាយើងយកចិត្តទុកដាក់ និងបារម្មណ៍។ ដើម្បីបង្កើនការរក្សាបុគ្គលិក និងទាក់ទាញអ្នកដែលមានទេពកោសល្យថ្មីចូលមកក្នុងក្រុមហ៊ុន ចូរយើងគិតទៅសល់ការបង្កើតវប្បធម៌នៅកន្លែងធ្វើការដែលផ្តល់តម្លៃដល់តុល្យភាពរបស់បុគ្គលិក ។ វាមិនគួរមានការរំខានក្នុងការថែរក្សាសុខុមាលភាពនៅកន្លែងធ្វើការនោះទេ។ វាក៏អាចបង្កើនឱ្យមានភាពរីករាយផងដែរ។
“នៅពេលដែលអ្នកយកមនុស្សជាសំខាន់ ហើយផ្តល់នូវដំណើរការ និងវិន័យដែលទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ពួកគេ នោះផលិតភាពនឹងកើនឡើង”– David C. Novak, founder and CEO of oGoLead