អត្ថបទដោយ: Jayrald Salvacion
ការជិះកង់មានអត្ថប្រយោជន៍ជាច្រើនគ្មានទីបញ្ចប់នោះទេ! ការជិះកង់គឺជារបៀបនៃការធ្វើដំណើរមួយ ជាវីធីដើម្បីឱ្យមានរាងកាយរឹងប៊ឹង និងមានទំនាក់ទំនងស្និតស្នាលជាមួយមិត្តភក្តិ។ ការជិះកង់ឱ្យបានទៀងទាត់គឺជាវិធីល្អបំផុតមួយដើម្បីកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពផ្សេងៗដែលទាក់ទងនឹងរបៀបរស់នៅដែលអង្គុយច្រើន។ ការជិះកង់ជួយលើកកម្ពស់សុខភាពឱ្យមានភាពរឹងមាំល្អ ហើយនិងរីករាយពីមនុស្សគ្រប់វ័យទាំងក្មេងចាស់។ វាក៏សប្បាយរីករាយ ងាយស្រួល និងល្អសម្រាប់បរិស្ថានផងដែរ។ ការជិះកង់អនុញ្ញាតឱ្យអ្នកធ្វើដំណើរបានឆ្ងាយជាងការដើរ ឬការរត់ ហើយអាចនាំអ្នកទៅកន្លែងជិតឬឆ្ងាយពីទីក្រុងទៀតផង។ ការជិះកង់អាចផ្តល់ឱ្យអ្នកនូវអារម្មណ៍សេរីភាពពីការរំខានប្រចាំថ្ងៃ ទម្លាប់ផ្សេងៗ និងភាពស្មុគស្មាញទាំងឡាយ។ ការជិះតែម្នាក់ឯងគឺភាពអស្ចារ្យសម្រាប់ខ្លួនឯង តែការជិះជាមួយក្រុមរបស់អ្នកឬអ្នកផ្សេងគឺល្អបំផុត! មិនថាអ្នកជាអ្នកណា ឬអ្នកមកពីណា មានភ្លៀង ឬក៏ថ្ងៃរះល្អ សូមចូលរួមជិះកង់ទាំងអស់គ្នា!