
ការស្វែងយល់អំពីភាសានីមួួយៗ គឺទាក់ទងនឹងប្រភពដើមនៃគ្រាមភាសានោះ។ ទន្ទឹមនឹងនោះ ភាសាអង់គ្លេសនាសម័យទំនើប គឺជាភាសាដែលបានកែប្រែមកពីភាសាឥណ្ឌូ – អឺរ៉ុប។ ពាក្យថ្មីៗដែលមកពីជាង ៣៥០ ភាសាផ្សេងៗគ្នា ត្រូវបានបូកបន្ថែមចូលទៅក្នុងភាសាអង់គ្លេស ហើយពាក្យចាស់ៗមួយចំនួនត្រូវបានគេឈប់ប្រើប្រាស់។ ពាក្យទាំងអស់នោះគឺជាពាក្យកម្ចីបញ្ចូលគ្នានៃភាសាអាល្លឺម៉ង់ ភាសាឡាតាំង ភាសាបារាំង និងភាសាជាច្រើនទៀត។
គ្រប់ភាសាទាំងអស់បានអភិវឌ្ឍខ្លួនដោយការចាប់យកពាក្យកម្ចីដែលត្រូវបានគេប្រើក្នុងការនិយាយពីភាសាដ៏ទៃទៀត។
ក្នុងនាមជាអ្នកនិពន្ធវចនានុក្រម លោក Kory Stamper លើកឡើងថា៖ ភាសាអង់គ្លេសបានខ្ចីពាក្យពីភាសាផ្សេងទៀត ចាប់តាំងពីការកកើតដំបូងនៃភាសារបស់ខ្លួន។ នៅមានពាក្យជាច្រើនទៀតដែលត្រូវបានគេបូកបញ្ចូលក្នុងភាសាអង់គ្លេស។ យោងតាមវចនានុក្រម Webster’s មានពាក្យប្រមាណជា ៤៧០,០០០ ត្រូវបានគេបូកបញ្ចូលក្នុងភាសាអង់គ្លេស។
វិទ្យាស្ថាន សេវាកម្ម បរទេស ដែលហៅកាត់ថា (FSI) បានលើកឡើងថា៖ ការលំបាកក្នុងការសិក្សាភាសាអង់គ្លេស គឺអាស្រ័យទៅនឹងភាសាកំណើតរបស់អ្នកសិក្សា។ ឧទាហរណ៍៖ សិស្សានុសិស្សខ្មែរចំណាយពេលត្រឹមតែ ៤៤សប្តាហ៍ក្នុងការសិក្សាភាសាអង់គ្លេសតែប៉ុណ្ណោះ។ អ្នកដែលចេះភាសាអង់គ្លេសតិចតួច ឬអ្នកដែលមិនចេះសោះ អាចសិក្សាភាសាអង់គ្លេសក្នុងរយៈពេល ១១០០ ម៉ោង។ ហេតុដូច្នេះ ការយល់ដឹងច្បាស់អំពីឬសគល់ និងវិធីសាស្ត្រក្នុងការសិក្សា អាចជួយឱ្យអ្នកសិក្សាឆាប់ចេះបានយ៉ាងរហ័ស និងពូកែ។
ដោយលោក Ravi Ghimire