
តើអ្នកដឹងទេថា ហេតុអ្វីបានជាការអប់រំមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប? ខ្ញុំអាចនិយាយបានថា ការអប់រំគឺសំខាន់ណាស់។ វាជាចលករមួយសម្រាប់ជំរុញ និងធ្វើឱ្យជីវិតរបស់មនុស្សម្នាក់ៗកាន់ប្រសើរឡើង។ ការអប់រំគឺជាដំណើរការរបស់មនុស្សម្នាក់ពេញមួយជីវិតវាពិជាមានឥទ្ធិពលយ៉ាងសំខាន់ទៅលើគុណភាពនៃជីវិតរបស់មនុស្សក្នុងការរស់នៅ។ ការអប់រំបង្កើនចំណេះដឹង ទេពកោសល្យ និងបុគ្គលិកលក្ខណៈ ព្រមទាំងអាកប្បកិរិយាផងដែរ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនៅ គឺការអប់រំមានផលវិជ្ចមានធ្វើឱ្យមានការរំពឹងទុកការងារសម្រាប់មនុស្សគ្រប់រូប។ បុគ្គលដែលមានការអប់រំខ្ពស់ នឹងទទួលបានអាជីពការងារមួយដ៏សមរម្យ។ ខ្ញុំមានគន្លឹះសំខាន់ៗចំនួនប្រាំដើម្បីបង្ហាញអំពីការអប់រំ។
ជាដំបូង ការអប់រំបង្រៀនសិស្សឱ្យចេះអាន និងសរសេរ។ ដំណាក់កាលដំបូងនៅក្នុងសាលា សិស្សរៀនអាន និងសរសេរ។ ពត៌មានជាច្រើនត្រូវបានទាក់ទងតាមរយៈការសរសេរ។ ប្រសិនបើសិស្សមិនស្ទាត់ជំនាញក្នុងការអាន ឬសរសេរនោះទេ ពួកគេនឹងបាត់បង់ព័ត៌មានជាក់ជាមិនខាន។ ដូច្នេះហើយ ការអប់រំធ្វើឱ្យសិស្សចេះអាននិងសរសេរបានយ៉ាងស្ទាត់ជំនាញ។
ចំណុចមួយទៀតនៃការអប់រំគឺការទំនាក់ទំនងកាន់តែប្រសើរឡើង។ការនិយាយស្តីរបស់យើងម្នាក់ៗត្រូវបានតែកែលម្អ និងកែសម្រួលតាមរយៈការអប់រំ។ បុគ្គលម្នាក់ៗក៏អាចកែលម្អការទំនាក់ទំនងផ្សេងទៀតតាមរយៈការអប់រំផងដែរ។
ការអប់រំជួយបង្កើនសមត្ថភាពរបស់មនុស្សក្នុងការប្រើប្រាស់បច្ចេកវិទ្យាបានយ៉ាងល្អ។ វាផ្តល់នូវសមត្ថភាពបច្ចេកទេសដែលត្រូវការដើម្បីប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព។ បើគ្មានការអប់រំទេ ការប្រតិបត្តិទៅលើការងារវាពិបាកណាស់សម្រាប់សម័យកាលនេះ។
លើសពីនេះទៅទៀត ការអប់រំជួយធ្វើឱ្យយើងមានភាពចាស់ទុំជាងមុន។ មនុស្សដែលមានការអប់រំត្រូវបានបង្ហាញថាពួកគេមានហេតុផលសមរម្យក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ មនុសស្សម្នាក់ៗត្រូវបានបង្រៀន និងណែនាំពីតម្លៃនៃវិន័យតាមរយៈការអប់រំ។ អ្នកដែលមានការអប់រំ ប្រកដជាយល់ដឹងបានច្រើនអំពីតម្លៃនៃពេលវេលា។ ពេលវេលាស្មើនឹងមាសប្រាស់សម្រាប់បុគ្គលដែលបានសិក្សារៀនសូត្រច្រើន។
ជាចុងក្រោយឱកាសនៃការរីកចម្រើនគឺជាមានអត្ថប្រយោជន៍សម្រាប់ការសិក្សាបន្ថែមទៀតដែលទទួលបានពីការងារ។ សម្រាប់អ្នកដែលបានទទួលអប់រំខ្ពស់ ពួកគេអាចនឹងត្រូវបានការតម្លើងទួនាទី ជាអ្នកគ្រប់គ្រង និងមានឪកាសទទួលបានការងាប្រសើរជាងមុនដែលមានប្រាក់ខែខ្ពស់នៅពេលដែលបានបន្តការសិក្សាបន្ថែម។ បីទោះជាការងារពីមុនរបស់អ្នកមានជំនាញទាក់ទងគ្នាមិនច្រើនក៏ដោយ ប៉ុន្តែបើការងារនៅក្នុងក្រុមហ៊ុនរបស់អ្នកពាក់ព័ន្ធនឹងមុខជំនាញដែលអ្នករៀននៅមហាវិទ្យាល័យ អ្នកនឹងក្លាយជាបេក្ខជនដ៏ពូកែបំផុត។
ការអប់រំធ្វើឱ្យបុគ្គលម្នាក់ៗបញ្ចេញនូវទស្សនៈរបស់ពួកគេប្រកបដោយភាពជឿជាក់ការអប់រំអនុញ្ញាតឱ្យមានការបញ្ចេញមតិបានច្បាស់លាស់។ ដូច្នេះហើយ មនុស្សដែលមានការអប់រំខ្ពស់អាចដឹកនាំនរណាម្នាក់ ឬក្រុមហ៊ុនមួយដោយមានឥទ្ធិពល និងធ្វើការផ្លាស់ប្តូរក្នុងចំណោមមិត្តភ័ក្តិ សហគមន៍ និងសង្គមបានយ៉ាងមានប្រសិទ្ធភាព។
សរសេរដោយៈ រុន បូរាំង