អត្ថបទដោយ នាយិកា នៅ​ សុជ្ជណា

នៅពេលកុមារធំឡើង ពួកគេចង់ដឹងចង់ឃើញនូវរាល់ព្រឹត្តិការណ៍ដែលពួកគេបានជួបប្រទះនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ការអាន និងការនិទានរឿងជាមួយទារក ឬកុមារវាអាចជួយជំរុញនូវការអភិវឌ្ឍ ផ្នែកខួរក្បាល ការស្រមើលស្រមៃ ភាសា និងអារម្មណ៍ ជាពិសេសពង្រឹងខាងផ្នែកទំនាក់ទំនងតែម្ដង។ កុមារទាំងអស់ចូលចិត្តរឿងនិទាន ជាពិសេសរឿងនិទានដែលមានភ្ជាប់ជាមួយនឹងរូបភាព ផ្នត់គំនិត ទីកន្លែង និងសត្វដ៏អស្ចារ្យដែលបានបង្ហាញនៅក្នុងសៀវភៅទាំងនោះ គឺបានចូលរួមអភិវឌ្ឍកុមារបានយ៉ាងច្រើន។ ក្រៅពីការកម្សាន្ត វាក៏ជាសិល្បៈនៃការនិទានរឿងដែលបានផ្តល់នូវអត្ថប្រយោជន៍រាប់មិនអស់សម្រាប់ជួយដល់ការអភិវឌ្ឍនៅដំណាក់កាលដំបូងនៃកុមារភាព។ តោះឥឡូវ! យើងសាកទៅស្វែងយល់ពីអត្ថប្រយោជន៍នៃការនិទានរឿង ដែលបានជះឥទ្ធពលទៅដល់កុមារ។

ចំណុចល្អទី១ ការនិទានរឿងដើរតួយ៉ាងសំខាន់នៅក្នុងកម្មវិធីសិក្សារបស់កុមារតូច។ ការប្រាប់រឿងរ៉ាវប្រវត្តិសាស្រ្ត និងប្រពៃណីនឹងជួយកូនរបស់លោកអ្នកឱ្យយល់ដឹង និងរក្សាទំនាក់ទំនងល្អរវាងទំនៀមទម្លាប់ និងឫសគល់ផ្សេងៗនៅក្នុងគ្រួសារផងដែរ។

ចំណុចល្អទី២ ការនិទានរឿងអាចជះឥទ្ធិពលយ៉ាងធំដល់ចរិតលក្ខណៈរបស់កុមារ ដូច្នេះត្រូវកំណត់ឱ្យបានច្បាស់។ ចែករំលែករឿងរ៉ាវគួរឱ្យទាក់ទាញចិត្ត ដើម្បីបង្កើតចរិតលក្ខណៈរបស់ពួកគេដូចជា ភាពស្មោះត្រង់ សច្ចធម៌ ការដឹងគុណ ភាពក្លាហាន ប្រាជ្ញា និងអ្វីៗជាច្រើនទៀតតាំងពីក្មេងរហូតដល់ចាស់  ព្រោះពួកគេសុទ្ធតែចូលចិត្តស្តាប់រឿងនិទាន។ ពួកគេព្យាយាមធ្វើត្រាប់តាមលក្ខណៈនៃតួអង្គ និងស្ថានភាពនៃរឿងនៅក្នុងជីវិតពិតរបស់ពួកគេ។

ចំណុចល្អទី៣ វាជួយកុមារបង្កើនជំនាញស្តាប់ និងការគិតរបស់កុមារ។ ពេលខ្លះពួកគេមិនសូវយកចិត្តទុកដាក់អំពីចំណងជើងនៃរឿង ហើយនេះគឺជាមូលហេតុដែលនាំឱ្យដំណើរការគិតរបស់កុមារចុះខ្សោយ។ ដើម្បីធានាថាវគ្គសាច់រឿងមានភាពរស់រវើក និងសប្បាយ។ វាអាចនឹងទាក់ទាញការយកចិត្តទុកដាក់របស់កុមារ ដើម្បីឈានទៅរកការពង្រឹងការស្តាប់ និងការយល់ដឹង។ ជាការពិតណាស់ រឿងនិទានជួយអ្នកក្នុងការសម្រេចបាននូវការយល់ដឹងហើយក្នុងពេលតែមួយវាធ្វើឱ្យប្រសើរឡើងនូវភាពវៃឆ្លាតខាងផ្នែកស្មារតី និងការគ្រប់គ្រងអារម្មណ៍របស់មនុស្សម្នាក់ៗ។ ការនិទានរឿងអាចបង្រៀនកូនរបស់អ្នកឱ្យចេះគិតគូរពីតម្រូវការផ្ទាល់ខ្លួន និងរបស់អ្នកដទៃ។ ក្នុងកំឡុងពេលសកម្មភាពនៃការស្តាប់ និងការយល់ដឹងរបស់កុមារអភិវឌ្ឍន៍សមត្ថភាពក្នុងការគិតទៅដល់អ្នកដទៃដោយមិនបានដឹងខ្លួន។ អារម្មណ៍នៃការជាប់ទាក់ទងគ្នា និងការព្រួយបារម្ភចំពោះអ្នកដទៃធ្វើឱ្យបុគ្គលម្នាក់កាន់តែមានការអភិវឌ្ឍប្រសើរឡើងបន្ថែមទៀត។

”ចំណុចល្អទី៤ ការស្តាប់រឿងនិទាន គឺបានអភិវឌ្ឍយ៉ាងល្អទៅលើ វាក្យសព្ទរបស់កុមារ ដែលប៉ះពាល់ផ្ទាល់ដល់សន្ទនារបស់ពួកគេ ហើយការពិតគឺជាភស្តុតាងដែលថា ប្រសិនបើការបញ្ជូនពាក្យ និងប្រយោគរបស់ពួកគេល្អវានឹងបង្កើនទំនុកចិត្តរបស់ពួកគេដោយស្វ័យប្រវត្តក្នុងការសន្ទនា។

សរុបមកវិញ ការនិទានរឿងជួយកុមារក្នុងការសម្រេចបាននូវការយល់ដឹង ហើយក្នុងពេលតែមួយវាធ្វើឱ្យប្រសើរឡើងនូវភាពវៃឆ្លាតខាងអារម្មណ៍ និងការគ្រប់គ្រងអារម្មណ៍របស់មនុស្សម្នាក់ៗ។ ទង្វើនៃការនិទានរឿងអាចបង្រៀនកូនរបស់អ្នកឱ្យចេះគិតគូរពីតម្រូវការផ្ទាល់ខ្លួន និងរបស់អ្នកដទៃ។ ក្នុងកំឡុងពេលសកម្មភាពនៃការស្តាប់ និងការយល់ដឹងរបស់កុមារបានអភិវឌ្ឍន៍សមត្ថភាពក្នុងការគិតរបស់ពួកគេទៅដល់អ្នកដទៃដោយមិនដឹងខ្លួន។ អារម្មណ៍នៃការជាប់ទាក់ទងគ្នា និងការព្រួយបារម្ភចំពោះអ្នកដទៃធ្វើឱ្យបុគ្គលម្នាក់ៗកាន់តែប្រសើរឡើង។ ដូច្នេះ សូមប្រើផ្នែកចិត្តសាស្ត្ររបស់កុមារនេះ ដើម្បីបង្កើនភាពវៃឆ្លាតអារម្មណ៍ ដោយជួយពួកគេឱ្យយល់ថាសកម្មភាពរបស់ពួកគេអាចប៉ះពាល់ដល់អ្នកដទៃ។ សាកល្បងប្រាប់រឿងដ៏ត្រឹមត្រូវ ដែលនឹងបង្កើនការយល់ដឹងរបស់កុមារកាន់តែល្អប្រសើរមួយកម្រិតទៀតអំពីស្ថានភាពជីវិតពិតដែលគេមិនទាន់ជួបប្រទះ៕