ការធ្វើទីផ្សារគឺជាសកម្មភាពដែលធ្វើឱ្យអតិថិជនរបស់អ្នកដឹងពីផលិតផល ឬសេវាកម្មរបស់អ្នក។ អាជីវកម្មគឺជាការដោះដូររវាងអ្នកទិញ និងអ្នកលក់។ ជាធម្មតាអ្នកលក់នឹងជ្រើសរើសលក់ទំនិញដែលពួកគេអាចទទួលបានប្រាក់ចំណេញ។ អ្នកទិញអាចមានជម្រើសក្នុងការជ្រើសរើសហាងណាមួយដែលពួកគេចង់ទិញ។ នោះហើយជាមូលហេតុដែលក្នុងនាមជាអ្នកលក់ យើងត្រូវមានយុទ្ធសាស្ត្រទីផ្សារដើម្បីធ្វើឱ្យហាងរបស់អ្នកលេចធ្លោជាងហាងដទៃ។ ការពិតទៅមានវិធីសាស្រ្តជាច្រើនដើម្បីទាក់ទាញអតិថិជន ដូចជាការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ការចែកខិត្តប័ណ្ណ ការប្រើប្រាស់មតិកែលម្អតាមប្រព័ន្ធអ៊ីនធឺណិត និងមានជាច្រើនទៀត។ អ្នកត្រូវធ្វើការស្រាវជ្រាវពីទីផ្សារបច្ចុប្បន្ន ដើម្បីដឹងអំពីទស្សនវិស័យអតិថិជនរបស់អ្នក និងមានឱកាសស្គាល់ពីអតិថិជនរបស់អ្នកកាន់តែច្រើន ព្រោះអតិថិជនមានសារៈសំខាន់សម្រាប់ការរីកចម្រើននៃអាជីវកម្មរបស់អ្នក។ អ្នកត្រូវសិក្សាអំពីអាជីវកម្មរបស់អ្នក ហើយព្យាយាមលក់ផលិតផល ឬសេវាកម្មរបស់អ្នកឱ្យបានច្រើនប្រកបដោយប្រសិទ្ធភាព។

 

By: Em Kimlang