អត្ថបទដោយ៖ ភួង សិរីជាតិ

សិស្សភាគច្រើនធ្លាប់តែបានលឺអំពីកម្មវិធីសិក្សានៅសកលវិទ្យាល័យ ខណៈដែលមានជម្រើសសិក្សានៅបរទេសជាច្រើនដែលអាចចាប់ផ្តើមមុនបាន ដែលជាកម្មវិធីសិក្សាថ្នាក់វិទ្យាល័យនៅបរទេស។ សិស្សមិនចាំបាច់រង់ចាំរហូតដល់សាកលវិទ្យាល័យដើម្បីទទួលបានបទពិសោធន៍សិក្សានៅបរទេស និងចូលរួមទទួលបានអ្វីដែលថ្មីនោះទេ។ ឆ្នាំសិក្សាកំឡុងថ្នាក់វិទ្យាល័យគឺជាឆ្នាំដែលមានការអភិវឌ្ឍន៍បំផុតនៃជីវិតរបស់អ្នក ដែលអ្នកអាចស្វែងរកចំណាប់អារម្មណ៍របស់អ្នក ហើយក្លាយជាមនុស្សម្នាក់ដែលកាន់តែប្រសើរឡើងតាមរយៈការទទួលបានអត្ថប្រយោជន៍នៃការរស់នៅ និងការសិក្សានៅបរទេសក្នុងកំឡុងឆ្នាំសិក្សាវិទ្យាល័យ។
អ្នកទទួលបានឱកាសកាន់តែច្រើនដែលមានតម្លៃសមរម្យ
កម្មវិធីផ្លាស់ប្តូរការសិក្សា និងសិក្សានៅបរទេស ត្រូវបានរៀបចំឡើងសម្រាប់សិស្សវិទ្យាល័យ ជាមួយនឹងតម្លៃសមរម្យជាងថ្នាក់សាកលវិទ្យាល័យ។ លើសពីនោះ ការចំណាយការសិក្សាថ្នាក់វិទ្យាល័យនៅបរទេសគឺងាយស្រួលណាស់ក្នុងការទទួលយក និងមិនមានឱកាសទៀតឡើយបន្ទាប់ពីពួកគេបញ្ចប់ការសិក្សាចូលសាកលវិទ្យាល័យ។ វាគឺជាបទពិសោធន៍តែមួយក្នុងមួយជីវិត។ ជាពិសេស សិស្សានុសិស្សអាចទាញយកអត្ថប្រយោជន៍ពីការសិក្សារបស់ពួកគេនៅក្រៅប្រទេស ដើម្បីធ្វើដំណើរកំសាន្តទៅកាន់ទីកន្លែងផ្សេងៗ និងជួបមនុស្សថ្មីៗក្នុងពេលសម្រាកពីការសិក្សា។
បង្កើតចំណងមិត្តភាពយូរអង្វែង
ឆ្នាំសិក្សាថ្នាក់វិទ្យាល័យគឺជាពេលវេលាងាយស្រួលបំផុតក្នុងការបង្កើតមិត្តភាព។ សិស្សានុសិស្សមានឱកាសបង្កើតមិត្តភ័ក្តិអន្តរជាតិ ក៏ដូចជាកសាងទំនាក់ទំនងល្អជាមួយគ្រួសារចិញ្ចឹម/គ្រួសារជនជាតិដើមខណៈពេលដែលពួកគេសិក្សានៅ និងរស់នៅបរទេសក្នុងថ្នាក់វិទ្យាល័យ។
ងាយស្រួលក្នុងការរៀនអ្វីដែលថ្នីនាវ័យក្មេង
មនុស្សភាគច្រើនឆាប់ចាប់បាន និងងាយស្រួលរៀនអ្វីដែលថ្មីក្នុងវ័យក្មេង។ នៅអំឡុងពេលថ្នាក់វិទ្យាល័យ រាងកាយរបស់យើងនៅតែរីកចម្រើន ហើយខួរក្បាលរបស់យើងនៅតែដំណើរការល្អ ដូច្នេះអ្នកនឹងអាចស្គាល់នូវវប្បធម៌ថ្មីៗ និងបង្កើនជំនាញភាសារបស់អ្នកបានយ៉ាងងាយស្រួលជាងពេលវ័យចាស់។
ទទួលបានទស្សនវិស័យកាន់តែប្រសើរ និងទទួលបានឯករាជ្យភាព
ការសិក្សា និងការរស់នៅក្នុងប្រទេសមួយផ្សេងទៀតផ្តល់ឱ្យមនុស្សនូវទស្សនវិស័យផ្សេងៗគ្នា ពីព្រោះគ្រប់ជ្រុងនៃពិភពលោកមានលក្ខណៈខុសៗគ្នា។ ហើយអ្នកនឹងមិនអាចដឹងឡើយ លុះត្រាតែអ្នកបានជួបពិសោធផ្ទាល់។ សំខាន់ជាងនេះទៅទៀត ការសិក្សាថ្នាក់វិទ្យាល័យនៅបរទេស ជួយរៀបចំខ្លួនអ្នកឱ្យកាន់តែប្រសើរឡើង ដើម្បីចេញពីតំបន់ស្រនុកសុខស្រួលរបស់អ្នក ហើយចាប់ផ្តើមចេះធ្វើអ្វីៗដោយខ្លួនឯង។ វានឹងជួយអ្នកក្នុងការសម្រេចចិត្ត ធ្វើឱ្យអ្នកកាន់តែមានទំនួលខុសត្រូវ និងផ្តល់ឱ្យអ្នកនូវអារម្មណ៍នៃការចេះពឹងផ្អែកលើខ្លួនឯង។
ទទួលបានក្រេឌីតសម្រាប់ថ្នាក់សាកលវិទ្យាល័យវិទ្យាល័យ
សិស្សដែលសិក្សាវិទ្យាល័យនៅបរទេស អាចទទួលបានក្រេឌីតពីសាកលហាវិទ្យាល័យតាមរយៈការផ្ទេរពីមុខវិជ្ជាជ្រើសរើសទូទៅរបស់ពួកគេនៅក្នុងថ្នាក់វិទ្យាល័យ។ ជាងនេះទៅទៀត មានមុខវិជ្ជាដែលចាប់អារម្មណ៍ជាច្រើន ដែលសិស្សអាចរៀននៅវិទ្យាល័យ ដើម្បីត្រៀមពួកគេឱ្យរួចជាស្រេចក្នុងការចូលរៀននៅសកលវិទ្យាល័យ។