• ប្រតិទិន
  • ការចុះឈ្មោះចូលរៀន
  • អំពីយើង
  • កាតាឡុក
  • ដំណើរការ​​ចុះឈ្មោះ​ចូលរៀន
  • ឱកាសការងារ
  • ទំនាក់ទំនង
  • EnglishEnglish
Top menu_kh
 
Aii Language CenterAii Language Center
Aii Language Center
  • ចុះឈ្មោះអនឡាញ
  • ព័ត៌មាន
        • ព័ត៌មានថ្មីៗ

          • ព័ត៌មានថ្មីៗទាំងអស់
          • សិក្ខាសាលា
          • ព្រឹត្តិការណ៍
          • ការប្រកួតប្រជែង
          • កិច្ចតម្រង់ទិស
          • ដំណើរ​ទស្សនកិច្ចសិក្សា​
        • វីឌីអូ
        • រូបភាព
        • ទំនាក់ទំនង
  • មជ្ឈមណ្ឌលភាសា អេ អាយ អាយ
        • ទិដ្ឋភាពទូទៅ
        • ប្រវត្តិរបស់​មជ្ឈមណ្ឌល​ភាសា អេ​ អាយ​ អាយ​
        • សារពីប្រធាន​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​
        • ឱកាសការងារ
        • ស្វែងរកមជ្ឈមណ្ឌលភាសា​ អេ ​អាយ អាយ​

          • សេវាកម្មសម្រាប់សិស្សានុសិស្ស
          • ក្លឹបរបស់សិស្ស
          • បណ្ណាល័យ​ ម៉េងលី​ ​ជេ.​ ​គួច​
          • មូលហេតុ​អ្វី​បានជា​អ្នក​ជ្រើសរើស​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ?​
          • ផ្នែកលេខាធិកាអប់រំ
          • Alumni
          • បណ្ណសរសើរ​ និងពានរង្វាន់
        • គណៈគ្រប់គ្រង

          • ក្រុមប្រឹក្សាភិបាល
          • ស្ថាបនិក​ ប្រធាន​​ក្រុម​​ប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​
          • ការិយាល័យ​ប្រធាន​មជ្ឈមណ្ឌល​​ភាសា​ ​អេ​ ​អាយ​ ​អាយ​
          • គណៈកម្មការ​ ​កម្មវិធី​សិក្សា​
        • វេទិកានៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ
  • សាខា
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ម៉ៅសេទុង​
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ទួលគោក​
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ចាក់អង្រែ​
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ចោមចៅ
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ផ្សារថ្មី
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ជ្រោយចង្វារ
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​សៀមរាប
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​តាកែវ
  • ស្ថាប័ន និងក្រុមហ៊ុន
  • តម្លៃសិក្សា
  • គាំទ្រ Aii
Menu back  

ហេតុអ្វីសិស្សគួរចូលរួមសកម្មភាពស្ម័គ្រចិត្ត?

ថ្ងៃទី05 ខែ07 ឆ្នាំ2022Uncategorized 297 Views

ការងារស្ម័គ្រចិត្តជាសកម្មភាពមួយដែលធ្វើអោយយុវជនអាចស្វែងរកខ្លួនឯង និងស្វែងរកអ្វីដែលគេចូលចិត្តតាមរយៈការអនុវត្តសកម្មភាពជាក់ស្តែង។ ការងារស្ម័គ្រចិត្តជាការងារមួយដែលមិនបានប្រាក់កម្រៃអ្វីនោះឡើយ ក៏ប៉ុន្តែវាមានតម្លៃលើសពីប្រាក់កាស ដោយសារតែវាអាចធ្វើអោយសិស្សអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។  តាមរយៈការចូលរួមការងារស្ម័គ្រចិត្ត សិស្សអាចទទួលបានឱកាសជាច្រើននាពេលអនាគត។ មូលហេតុចម្បងទាំង ៤ ដែលសិស្សគួរតែចូលរួមការងារស្ម័គ្រចិត្តនឹងត្រូវបកស្រាយនៅខាងក្រោមនេះ៖ 

១. ការងារស្ម័គ្រចិត្តជួយអោយសិស្សអាចរៀនអ្វីដែលថ្មី ដែលគេមិនដែលបានស្គាល់ពីមុនមក និងធ្វើអោយគេចាប់ផ្តើមដឹងថាខ្លួនឯងស្រលាញ់ចូលចិត្តអ្វីអោយប្រាកដ

នៅក្នុងការងារស្ម័គ្រចិត្តនីមួយៗមានមុខងារជាច្រើនដែលសិស្សអាចជ្រើសរើសដាក់ពាក្យបាន។ សិស្សនឹងអាចរៀនអ្វីដែលថ្មីជានិច្ចពីមុខងារមួយទៅមុខងារមួយទៀតដែលគេបានដាក់។ ប្រសិនបើសិស្សផ្តោតទៅលើការសិក្សានៅក្នុងថ្នាក់រៀនតែមួយមុខ នោះអ្វីដែលគេទទួលបានគឺបានត្រឹមតែដឹងខ្លឹមសារមេរៀននីមួយៗ និងធ្វើកិច្ចការដែលគ្រូបានដាក់អោយតែប៉ុណ្ណោះ ។ ផ្ទុយទៅវិញ ប្រសិនបើសិស្សប្រឡូកក្នុងការងារស្ម័គ្រចិត្ត នោះសិស្សនឹងអាចទទួលបានបទពិសោធន៍ថ្មីដែលមិនធ្លាប់បានរៀននៅក្នុងសាលាពីមុនមក។

២. ការងារស្ម័គ្រចិត្តជួយអោយសិស្សអាចធ្វើការទំនាក់ទំនងជាមួយនឹងមនុស្សថ្មីៗ និងមនុស្សដែលមានសក្តានុពលនៅក្នុងសង្គម

នៅក្នុងការងារស្ម័គ្រចិត្ត សិស្សអាចធ្វើការទំនាក់ទំនងជាមួយនឹងមនុស្សថ្មីៗដែលពួកគេមិនដែលស្គាល់ពីមុនមក ដូចជាអ្នករៀបចំកម្មវិធី អ្នកធ្វើការស្ម័គ្រចិត្តជាមួយគ្នា និងភ្នាក់ងារដែលពាក់ព័ន្ធផ្សេងៗ។ តាមរយៈការទំនាក់ទំនងជាមួយនឹងមនុស្សថ្មីៗបែបនេះ វានឹងធ្វើអោយសិស្សអាចពង្រឹងសមត្ថភាពនៅក្នុងការទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួន រួមទាំងជាទ្វារនៃឱកាសដែលបើកសម្រាប់ពួកគេអោយទទួលបានឱកាសជាច្រើននាពេលអនាគតតាមរយៈទំនាក់ទំនងទាំងនោះ។ បន្ថែមពីនេះទៅទៀត គេនឹងអាចទទួលបានការចែករំលែកបទពិសោធន៍ថ្មីៗពីអ្នកដែលគេបានស្គាល់ថ្មីៗផងដែរ។

៣. ការងារស្ម័គ្រចិត្តជួយអោយសិស្សអាចចូលរួមចំណែកទៅកាន់សង្គមអោយកាន់តែប្រសើរឡើង

  យុវជនភាគច្រើនតែងតែមានបំណងក្នុងការចូលរួមចំណែកជួយសង្គម ក៏ប៉ុន្តែមិនដឹងថាចាប់ផ្តើមពីចំណុចណាទៅមុន។ ជាការពិតណាស់ ការងារស្ម័គ្រចិត្តជាស្ពានសម្រាប់សិស្សអាចចាប់ផ្តើមចូលរួមជួយសង្គម។ មិនចាំបាច់ទាល់តែយើងមានទ្រព្យសម្បត្តិច្រើនទើបអាចជួយសង្គមបានទេ  ពីព្រោះថាយុវជនអាចប្រើសមត្ថភាពរបស់ខ្លួនក្នុងការកសាងសហគមន៍មួយដែលមានភាពប្រសើរឡើងតាមរយៈសកម្មភាពស្ម័គ្រចិត្តផ្សេងៗដូចជា ការចូលរួមគម្រោងសប្បុរសធម៌ គម្រោងទាក់ទងនឹងបរិស្ថាន គម្រោងទាក់ទងនឹងការអប់រំ និងគម្រោងផ្សេងៗទៀតជាច្រើន។

  ៤. ការងារស្ម័គ្រចិត្តជួយសិស្សអភិវឌ្ឍជំនាញរឹង និងជំនាញទន់

 

នៅពេលដែលសិស្សចូលរួមក្នុងការងារស្ម័គ្រចិត្ត ពួកគេនឹងអាចរៀនបានច្រើនពីការងារផ្សេងៗតាមរយៈការអនុវត្តផ្ទាល់ជាក់ស្តែង។ ដើម្បីអាចបំពេញតួនាទីបានល្អក្នុងមុខងារដែលពួកគេបានដាក់ ដោយសារតែមេក្រុមរបស់គេនឹងធ្វើការណែនាំពីរបៀបនៅក្នុងការបំពេញតួនាទីទាំងនោះ។ ឧទាហរណ៍៖ ប្រសិនបើសិស្សម្នាក់បានដាក់ពាក្យផ្នែកសម្របសម្រួលវាគ្មិន ក៏ប៉ុន្តែសិស្សម្នាក់នោះមិនធ្លាប់មានបទពិសោធន៍ក្នុងការទំនាក់ទំនងបែបផ្លូវការពីមុនមកនោះទេ ដូចនេះ មេក្រុមនឹងធ្វើការបង្រៀនណែនាំពីរបៀបនៅក្នុងការទំនាក់ទំនងបែបផ្លូវការជាមុនសិន រួមទាំងទុកពេលសម្រាប់សិស្សនោះបានហាត់សមអោយមានភាពក្លាហានជាមុនសិន ទើបសិស្សម្នាក់នោះចាប់ផ្តើមធ្វើការទាក់ទងជាមួយនឹងវាគ្មិន ដែលធ្វើអោយសិស្សស្ម័គ្រចិត្តបានរៀនអ្វីដែលថ្មីជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

 

ក្នុងរយៈពេល ៥ ឆ្នាំដែលខ្ញុំបានប្រឡូកនៅក្នុងការងារស្ម័គ្រចិត្តមកនេះ ធ្វើអោយខ្ញុំបានកត់សម្គាល់ថាការងារស្ម័គ្រចិត្តបានជួយអោយខ្ញុំអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ការងារស្ម័គ្រចិត្តធ្វើអោយខ្ញុំមានក្តីស្រមៃកាន់តែធំ និងមើលឃើញពីអនាគតវែងឆ្ងាយ។ បើសិនជាអាចបង្វិលពេលវេលាបាន ខ្ញុំពិតជាចង់ស្គាល់ការងារស្ម័គ្រចិត្តអោយបានលឿនជាងនេះ ដើម្បីអាចចូលរួមបានច្រើននិងជួយសង្គមអោយកាន់តែប្រសើរឡើង។

ខ្ញុំសង្ឃឹមថាអត្ថបទមួយនេះនឹងអាចជួយសិស្សបានស្វែងយល់កាន់តែស៊ីជម្រៅពីការងារស្ម័គ្រចិត្ត និងចាប់ផ្តើមចំណាយពេលវេលាក្នុងការចូលរួមការស្ម័គ្រចិត្តផងដែរ។ ទោះបីជាពេលនេះ ខ្ញុំមិនសូវមានពេលអាចចូលរួមដោយផ្ទាល់ក្នុងការងារស្ម័គ្រចិត្តដូចពីមុនក៏ពិតមែន ក៏ខ្ញុំនៅតែចូលចិត្តនិយាយពីអត្ថប្រយោជន៍នៃការងារស្ម័គ្រចិត្តទៅកាន់សិស្សខ្ញុំជានិច្ច ដើម្បីអោយពួកគេបានចូលរួមក្នុងការជួយសង្គម និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនតាមរយៈសកម្មភាពមួយនេះ។

 

ដោយ:  គ្រី លីតា

អត្តបទថ្មីៗ
  • បទពិសោធន៍របស់ខ្ញុំនៅមហាកំផែងប្រទេសចិន
    ថ្ងៃទី08 ខែ09 ឆ្នាំ2023
  • ចិត្តវិទ្យាមនុស្សយើង
    ថ្ងៃទី06 ខែ09 ឆ្នាំ2023
  • ការអនុវត្តប្រដិបត្តិ​ដែលនាំអោយមានសុខភាពល្អនៅប្រទេសជប៉ុន
    ថ្ងៃទី05 ខែ09 ឆ្នាំ2023
  • Jobs and Business
    ថ្ងៃទី28 ខែ08 ឆ្នាំ2023
  • ហេតុអ្វីគ្រូបង្រៀនគួរមានទម្លាប់ក្នុងការឆ្លុះបញ្ចាំង?
    ថ្ងៃទី17 ខែ08 ឆ្នាំ2023
  • ស្ថាបនិក​ ប្រធាន​​ក្រុម​​ប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​
  • ការិយាល័យ​ប្រធាន​មជ្ឈមណ្ឌល​​ភាសា​ ​អេ​ ​អាយ​ ​អាយ​
  • គណៈកម្មការ​ ​កម្មវិធី​សិក្សា​
  • បណ្ណាល័យ​ ម៉េងលី​ ​ជេ.​ ​គួច​
  • ទីតាំងសាខាទាំងអស់
  • កម្រង វីដេអូ
  • កម្រងរូបភាព
  • Aii សាខា​ម៉ៅសេទុង​
  • Aii សាខា​ទួលគោក​
  • Aii សាខា​ចាក់អង្រែ​
  • Aii សាខា​ចោមចៅ
  • Aii សាខា​ផ្សារថ្មី
  • Aii សាខា​ជ្រោយចង្វារ
  • Aii សាខា​សៀមរាប
  • Aii សាខាតាកែវ
  • Aii សាខាសែនសុខ
  • Aii សាខា​ច្បារអំពៅ
  • MJQ Education
  • សាលារៀន អន្តរទ្វីប អាមេរិកាំង
  • ឱកាសការងារ
  • Tesol House
  • The Intercon Rooster
  • SOGO Cambodia
  • i-Learn

តាមដានពួកយេីង៖

សូមទំនាក់ទំនងមកកាន់៖

លេខទូរសព្ទ៖ 011 388 868
អ៊ីមែល៖ info@aii.edu.kh

  • © រក្សាសិទ្ធិគ្រប់​យ៉ាងដោយមជ្ឈមណ្ឌលភាសា អេ អាយ អាយ ឆ្នាំ​២០១៩
Bottom bar_kh
Aii Language Center
  • ចុះឈ្មោះអនឡាញ
  • ព័ត៌មានថ្មីៗ
  • ទិដ្ឋភាពទូទៅ
  • ប្រវត្តិរបស់​មជ្ឈមណ្ឌល​ភាសា អេ​ អាយ​ អាយ​
  • សារពីប្រធាន​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​
  • មូលហេតុ​អ្វី​បានជា​អ្នក​ជ្រើសរើស​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ?​
  • ស្ថាបនិក​ ប្រធាន​​ក្រុម​​ប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​
  • គណៈកម្មការ​ ​កម្មវិធី​សិក្សា​
  • ស្ថាប័ន និងក្រុមហ៊ុន
  • ការចុះឈ្មោះចូលរៀន
  • តម្លៃសិក្សា
  • គាំទ្រ Aii
  • EnglishEnglish