
រៀបរៀងដោយ៖ អូវែន សុខស្រីឡា
“ញុំាផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃ អាចធ្វើឱ្យយើងចៀសផុតនៅជំងឺផ្សេងៗ”
ធ្លាប់ឮពាក្យនេះទេ? មិនអីទេ ប្រហែលជាមិនមែនតែផ្លែប៉ោមទេ ប៉ុន្តែការញ៉ាំផ្លែឈើគ្រប់ប្រភេទផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាខ្លាំង។ អ្នកដែលទទួលទានបន្លែ និងផ្លែឈើច្រើន អាចនឹងកាត់បន្ថយហានិភ័យនៃការកើតជំងឺរ៉ាំរ៉ៃមួយចំនួន។
ផ្លែឈើសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលមានសារៈសំខាន់ចំពោះសុខភាព និងរាងកាយរបស់អ្នក។ ផ្លែឈើភាគច្រើនមានជាតិខ្លាញ់ទ សូដ្យូម និងកាឡូរីទាប។ ពួកវាជាប្រភពនៃសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន រួមមានប៉ូតាស្យូម វីតាមីន C និងជាតិសរសៃ។
ជាផ្នែកមួយនៃរបបអាហារដែលមានសុខភាពល្អ ការទទួលទានផ្លែឈើ និងបន្លែឱ្យបានគ្រប់គ្រាន់អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង មហារីក និងការរលាក។ យោងតាមការសិក្សាឆ្នាំ២០១៤ ផ្លែឈើ និងបន្លែ “Powerhouse” គឺជាប្រភេទផ្លែឈើដែលមានដង់ស៊ីតេសារធាតុចិញ្ចឹមខ្ពស់ និងកាឡូរីទាបដូចជាផ្លែក្រូចឆ្មា ផ្លែស្ត្របឺរី ផ្លែក្រូច និងផ្លែទំពាំងបាយជូ ។
ក្រូចឆ្មាមានផ្ទុកវីតាមីនC និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតដែលចាំបាច់សម្រាប់សុខភាពរបស់មនុស្ស។ ផ្លែស្ត្របឺរីផ្តល់ជាតិសរសៃអាហារយ៉ាងច្រើន និងវីតាមីន និងសារធាតុរ៉ែដែលមានប្រយោជន៍ដល់សុខភាព។ ផ្លែក្រូចក៏សម្បូរទៅដោយវីតាមីន C ដែលដើរតួជាអង់ទីអុកស៊ីដង់ដ៏មានប្រសិទ្ធភាព ខណៈផ្លែក្រូចត្លុងអាចជួយការពារប្រឆាំងនឹងជំងឺមហារីកមួយចំនួន ការរលាក និងជំងឺធាត់។ ផ្លែឈើទាំងអស់នេះមិនត្រឹមតែមានប្រយោជន៍ចំពោះសុខភាពរបស់យើងប៉ុណ្ណោះទេ ថែមទាំងមានរសជាតិឈ្ងុយឆ្ងាញ់ និងងាយស្រួលញុំាទៀតផង។
ការញុំាផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃ អាចមិនធ្វើឱ្យយើងចៀសផុតនៅជំងឺផ្សេងៗ ប៉ុន្តែបើញុំាផ្លែឈើគ្រប់គ្រាន់វិញ នឹងធ្វើសុខភាពកាន់តែល្អប្រសើរថែមទៀត!