
សិស្សានុសិស្សភាគច្រើនមានបំណងចង់ទៅសិក្សានៅក្រៅប្រទេស ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យមានភាពរឹងមាំ និងមើលទៅកាន់ពិភពលោកខាងក្រៅ។ តាមរយៈការសិក្សាថ្នាក់វិទ្យាល័យនៅក្រៅប្រទេសបានផ្តល់នូវអត្ថប្រយោជន៏ជាច្រើនដូចជា រៀនពីវប្បធម៌ថ្មីៗ បង្កើតមិត្តភាពយូរអង្វែង និងទទួលបានបទពិសោធនៃប្រព័ន្ធអប់រំថ្មី។
ការទៅសិក្សានៅក្រៅប្រទេស នោះអ្នកនឹងបានជួបជាមួយមនុស្សថ្មីៗជាច្រើនដែលមកពីប្រទេសផ្សេងៗ។ អ្នកអាចរៀនពីរបៀបរស់នៅ ទំនៀមទម្លាប់ និងការគិតរបស់ពួកគេ។ ឧទាហរណ៏៖ ប្រសិនបើអ្នករស់នៅជាមួយជនជាតិអាមេរិក នោះអ្នកនឹងរៀនបានអំពីទម្លាប់ក្នុងការរស់នៅ ការហូបចុក និងទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិអាមេិក។ អ្នកនឹងបានញ៉ាំអាហារបែបរហ័ស និងងាយស្រួលរបស់ ជនជាតិអាមេរិកដូចជាបឺហ្គឺ ឬភីហ្សា ឬម្ហូបប្រពៃណីដូចជាមាន់ទួរគីដុតក្នុងឱកាសបុណ្យពិសេស។
នៅពេលដែលអ្នកទៅសិក្សានៅប្រទេសថ្មីមួយ អ្នកនឹងជួបមនុស្សជាច្រើនដែលមានជាតិសាសន៏ចម្រុះ។ សម្រាប់ការសិក្សានៅសហរដ្ឋអាមេរិក អ្នកនឹងជួបសិស្សអន្តរជាតិមកពីប្រទេសផ្សេងៗរួមមានប្រទេសអេស្ប៉ាញ ប្រទេសមុិកសុិក និងប្រទេសប្រេសុីលជាដើម។ ចំណែកឯនៅសាលារៀន អ្នកក៏បានជួបមិត្តភក្តិថ្មីៗ ហើយរក្សាទំនាក់ទំនងនេះជានិរន្តរ៏។
អ្វីដែលពិសេសនោះ អ្នកនឹងទទួលបានពិសោធនៃប្រព័ន្ធអប់រំថ្មីមួយដែលជួយអ្នកក្នុងការរៀនអំពីខ្លួនឯង។ ជាក់ស្តែងវិទ្យាល័យនៅសហរដ្ឋអាមេរិកអនុញ្ញាតឱ្យសិស្សជ្រើសរើសមុខវិជ្ជា និងកាលវិភាគដោយខ្លួនឯង។ សិស្សានុសិស្សអាចជ្រើសរើសមុខវិជ្ជាដែលខ្លួនស្រលាញ់ ឬចង់សាកល្បងដូចជាមុខវិជ្ជាទីផ្សារ, ភាពជាអ្នកដឹកនាំ ,គំនូរ និងមានជាច្រើនមុខទៀត។ លើសពីនេះទៀត វិទ្យាល័យនៅសហរដ្ឋអាមេរិកមានកីឡាជាច្រើនប្រភេទសម្រាប់សិស្សានុសិស្សក្នុងការសាកល្បង។
សរុបមក ការសិក្សាថ្នាក់វិទ្យាល័យនៅក្រៅប្រទេសនឹងជួយពង្រឹងភាពរឹងមាំរបស់អ្នក បង្កើតមិត្តភាពយូរអង្វែង ,ស្វែងយល់អំពីជំនាញ និងចំណាប់អារម្មណ៍របស់អ្នក។ ដូច្នេះប្រសិន បើអ្នកចង់ទៅរៀននៅក្រៅប្រទេស តែមិនដឹងថាត្រូវចាប់ផ្ដើមដោយរបៀបណា អ្នកអាចធ្វើការទំនាក់ទំនងមកកាន់ SOGO Study Overseas Go Overseas។ ពួកយើងផ្តល់ការប្រឹក្សាយោបល់អំពីការទៅសិក្សានៅក្រៅប្រទេសដោយឥតគិតថ្លៃ។ ពួកយើងអាចជួយបំពេញក្តីស្រមៃរបស់សិស្សានុសិស្ស ដែលមានបំណងចង់ទៅសិក្សានៅក្រៅប្រទេសបាន។
ព័ត៌មានទំនាក់ទំនង 061 924 141 / 010 279 567