អត្ថបទដោយ: Mutiah Fauzan

តាំងពីដឹងក្ដីមកខ្ញុំតែងតែចងចាំសំដីរបស់ម្តាយខ្ញុំ ដែលបានប្រាប់បងស្រីរបស់ខ្ញុំនិងខ្ញុំថា៖ វាចាំបាច់ណាស់ក្នុងការធ្វើអាកប្បកិរិយាឱ្យសមរម្យ។ លើសពីេនះទៀត ម្ដាយខ្ញុំថែមទាំងឱ្យពួកខ្ញុំរៀនពីរបៀបអង្គុយ ស្លៀកពាក់ ចេញពីឡាន ចុះជណ្តើរ របៀបញញឹម និងរបៀបញ៉ាំ។ កាលនៅក្មេងខ្ញុំស្អប់ថ្នាក់ទាំងនេះណាស់។ ប៉ុន្តែឥឡូវ​នេះខ្ញុំអរគុណម្តាយរបស់ខ្ញុំដែលបានឱយខ្ញុំចូលរៀនថ្នាក់ទាំងនោះ។
មុននឹងយើងបន្តលើប្រធានបទនេះ យើងគួរដឹងថាហេតុអ្វីបានវាចាំបាច់ដើម្បីឱ្យយើងមានអាកប្បកិរិយាល្អក្នុងជីវិត។ ចម្លើយគឺ៖ វាបង្ហាញអ្នកដទៃថាអ្នកគោរពពួកគេ ហើយវាក៏បង្ហាញពីភាពមានតម្លៃ និងរូបភាពដ៏ល្អរបស់អ្នកផងដែរ។
ចំណាប់អារម្មណ៍លើកទីមួយគឺសំខាន់ណាស់។ មិនថាក្នុងការបិទកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឬចំពោះអ្វីដែលសាមញ្ញ ដូចជាការរាប់អានមិត្តនៅក្នុងសាលាថ្មីនោះទេ។ អ្នក​អាចនឹង​មិន​ជឿ​ថា​​អាកប្បកិរិយាសាមញ្ញដូចជាការ​និយាយ​អរគុណ ការ​​​ញ៉ាំ​បិទ​មាត់​ ឬ​ការឲ្យ​មនុស្ស​ចេញ​ពី​ជណ្តើរយន្ត​មុន​ អាចនឹងនាំភាពជោគជ័យ។ តើវា​មាន​ទំនាក់​ទំនង​យ៉ាង​ណា​ចំពោះ​រឿង​នេះ? ការបង្ហាញអ្នកដទៃថាអ្នកមានសុជីវធម៌នឹងធើឱ្យអ្នកដទៃមានអារម្មណ៍ល្អដល់អ្នកវិញ។ មនុស្សគ្រប់គ្នាចូលចិត្តបរិយាកាសល្អ ដូច្នេះតាមទ្រឹស្តី មនុស្សតែងតែចង់បាន ភាពសុខស្រួលនៅជុំវិញខ្លួន។ នៅពេលដែលពួកគេចាប់ផ្តើមពេញចិត្តអ្នក វានឹងកាន់តែងាយស្រួលសម្រាប់អ្នកក្នុងការទទួលបានអ្វីដែលអ្នកចង់បានក្នុងជីវិត។
ដូច្នេះមុននឹងអ្នកកំពុងកាត់មុខគេ ឬចូលក្នុងជណ្តើរយន្ត មុនពេលអ្នកគ្រប់គ្នាចេញពីជណ្តើរយន្ត សូមសួរខ្លួនឯងនូវសំណួរមួយនេះ៖ តើមួយណាសំខាន់ជាងសម្រាប់ការលូតលាស់ផ្ទាល់ខ្លួនរបស់អ្នក ការចូលចិត្តនៅលើបណ្តាញសង្គមរបស់អ្នក ឬការចូលចិត្តក្នុងជីវិតពិតរបស់អ្នក?