អត្ថបទដោយ : សៀន ប៊ុនធន

អាជីពជាអ្នកផ្ដល់សេវាកម្មជូនអតិថិជន គឺជាជម្រើសដ៏ប្រសើរបំផុត ប្រសិនបើអ្នកចូលចិត្តដោះស្រាយបញ្ហា ជួយអ្នកដទៃ និងស្វែងរកប្រភពចំណូលជូនដល់ក្រុមហ៊ុនដែលអ្នកកំពុងបម្រើការងារ។
តើអាជីពជាអ្នកផ្ដល់សេវាកម្មជូនអតិថិជនជាការងារល្អដែរឬទេ?
អាជីពជាអ្នកផ្តល់សេវាកម្មអតិថិជន គឺជាការងារដ៏អស្ចារ្យ ហើយវាត្រូវបានគេចាត់ទុកថាជាការងារផ្នែកគាំទ្រ ពីព្រោះអ្នកដែលតំណាងផ្ដល់សេវាកម្មជូនអតិថិជន មិនកំណត់អំពីបទពិសោធន៍ និងកម្រិតចំណេះដឹង និងជំនាញនោះទេ ក៏ប៉ុន្តែការងារនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ចំពោះការកំណត់លទ្ធផលជោគជ័យរបស់ក្រុមហ៊ុន វាបានដើរតួនាទីដ៏សំខាន់បន្ទាប់ពីការលក់ផលិតផលរបស់ក្រុមហ៊ុន។ អតិថិជនធ្វើការជ្រើសរើសផលិតផល ឬក៏សេវាកម្មរបស់ក្រុមហ៊ុនណាមួយ អាស្រ័យទៅលើកម្រិតនៃគុណភាពរបស់ផ្នែកផ្តល់សេវាកម្មជូនអតិថិជន សូម្បីតែលោកអ្នកផ្ទាល់ដែលជាអតិថិជនក៏អាចនឹងទទួលបានអារម្មណ៍បែបនោះផងដែរ។ លោកអ្នកអាចសាកគិតទៅមើលថា តើមានក្រុមហ៊ុនចំនួនប៉ុន្មានដែលលោកអ្នកឈប់ប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុននោះដោយសារមូលហេតុទទួលបានបទពិសោធន៍មិនល្អពីអ្នកផ្តល់សេវាកម្មជូនអតិថិជន? ក្នុងនាមជាអ្នកតំណាង ផ្តល់សេវាកម្មជូនអតិថិជន អ្នកនឹងធ្វើឱ្យមានការជះឥទ្ធិពលខ្លំាងដល់ការរកចំណូលរបស់ក្រុមហ៊ុនតាមរយៈការងារធ្វើឱ្យអតិថិជនមានការពេញចិត្ត ឬមិនបំពេញចិត្តចំពោះសេវាកម្មរបស់ក្រុមហ៊ុន។
ប្រសិនបើលោកអ្នកកំពុងស្វែងរកអាជីពជាអ្នកបម្រើសេវាកម្មជូនអតិថិជន ហើយអ្នកមិនទាន់ប្រាកដថា ការងារនេះសក្ដិសមនឹងអ្នកដែរឬទេ ហេតុផលខាងក្រោមនេះគឺជាចម្លើយដែលជួយដល់អ្នកក្នុងការសម្រេចចិត្ត៖
1. ការងារនេះនឹងជួយឱ្យអ្នកអភិវឌ្ឍភាពឈ្លាសវៃផ្លូវអារម្មណ៍
2. អ្នកនឹងទទួលបានការរៀនសូត្រពីផលិតផល ឬក៏សេវាកម្មទំាងក្នុង និងក្រៅ
3. រីកចម្រើនក្នុងជំនាញសហការការងារជាក្រុម
4. អ្នកអាចផ្តល់ចំណេះដឹងជូនអតិថិជនតាមរយៈការលក់
5. អ្នកនឹងរៀនពីរបៀបដោះស្រាយបញ្ហាយ៉ាងមានប្រសិទ្ធភាព
6. មានជំនាញក្នុងការទំនាក់ទំនងតាមបែបអាជីព
7. មានជំនាញធ្វើការងារដោយឯករាជ្យ និងសហការជាលក្ខណៈប្រព័ន្ធ
8. អ្នកអាចធ្វើការងារនេះបានទោះបទពិសោធន៍ និងចំណេះដឹងរបស់អ្នកស្ថិតក្នុងកម្រិតណាក៏ដោយ
9. ឥទ្ធិពលរបស់អ្នកក្នុងការរកចំណូលជូនក្រុមហ៊ុន
10. ប៉ិនប្រសប់ក្នុងការចែករំលែកព័ត៌មាន និងចំណេះដឹងដល់អ្នកដទៃ។
ដូច្នេះ តាមរយៈហេតុផលខាងលើអ្នកអាចពិចារណាបានថា តើការងារនេះសក្តិសមនឹងអាជីពនាពេលអនាគត របស់អ្នកដែរឬទេ។