មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាមជ្ឈមណ្ឌលដែលមានមូលដ្ឋានលើស្តង់ដាអាមេរិកខាងជើងដែលមានឯកទេសផ្នែកភាសា។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្តល់ជូនវគ្គបណ្តុះបណ្តាលភាសាអង់គ្លេស ភាសាចិន ភាសាថៃ និងវគ្គត្រៀមប្រឡងថលហ្វលដើម្បីឆ្លើយតបនឹងតម្រូវការផ្សេងៗរបស់សិស្សានុសិស្សគ្រប់វ័យ។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបើកទ្វាររបស់ខ្លួនក្នុងឆ្នាំ២០០៥ ដែលមានបុគ្គលិក ៥នាក់ និងសិស្ស ២៥នាក់ប៉ុណ្ណោះ។ សព្វថ្ងៃនេះមជ្ឈមណ្ឌលភាសាអង់គ្លេសមានសិស្ស ៩០០០ នាក់ និងបុគ្គលិក ១៥០០ នាក់ និងមានអតីតសិស្សនិស្សិតជាង ៥០០០០ នាក់កំពុងសិក្សា និងធ្វើការនៅជុំវិញពិភពលោក។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនៅទូទាំងប្រទេសដោយសារតែ គុណភាព វិន័យ និងសេវាកម្មតែមួយគត់របស់ខ្លួន ហើយត្រូវបានទទួលស្គាល់ថាជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលដែលមានភាពច្នៃប្រឌិត និងប្រកបដោយសក្តានុពលបំផុតនៅក្នុងប្រទេសកម្ពុជា។ សាខាទាំង ៧ របស់យើង (ម៉ៅសេទុង ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី ជ្រោយចង្វារ និងសៀមរាប) ស្ថិតក្នុងចំណោមសាលាដែលល្អបំផុតនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែយើងនឹងអាចពង្រីកវិសាលភាពឱ្យកាន់តែប្រសើរឡើងៗ។
សិស្សានុសិស្សកំពុងត្រូវបានផ្សារភ្ជាប់ជាមួយវិធីសាស្រ្តបង្រៀនដែលពោរពេញដោយភាពសប្បាយរីករាយ សៀវភៅសិក្សាដែលឆ្លើយតបទៅនឹងកម្មវិធីសិក្សានាពេលបច្ចុប្បន្ន និងសកម្មភាពក្នុង និងក្រៅថ្នាក់ប្រកបដោយភាពរស់រវើក។ លើសពីនេះទៅទៀត យើងមានសកម្មភាពក្រៅម៉ោងសិក្សាជាច្រើនដូចជាការប្រកួតប្រកបពាក្យ ម៉េងលី ជេ. គួច, ការប្រកួតបព្ចោញសំឡេង ម៉េងលី ជេ. គួច, ការប្រកួតប្រណាំងសរសេរពាក្យ ម៉េងលី ជេ. គួច, ការប្រកួតតស៊ូមតិ និង វោហារស័ព្ទសាធារណៈ ម៉េងលី ជេ. គួច, ការប្រកួតប្រជែងកីឡា ព្រមទាំងការចុះកម្មសិក្សាទៅកាន់តំបន់រមណីយដ្ឋាននានាក្នុងប្រទេសកម្ពុជា និងការ ចុះកម្មសិក្សាទៅក្រៅប្រទេសផងដែរ។