អត្ថបទរៀបរៀងដោយ៖ លោក Michael Jake Arcilla

 

កម្តៅដែលចាំងពីពន្លឺព្រះអាទិត្យ គឺធ្វើឱ្យយើងនឹកឃើញដល់រដូវរំហើយ។ ទៅលេងឆ្នេរសមុទ្រ លោតលេងក្នុងអាងហែលទឹកដ៏ត្រជាក់ និងធ្វើឱ្យស្បែករបស់យើងមានពណ៌ខ្មៅស្អាត។ ប៉ុន្តែកំឡុងពេលបិទខ្ទប់ដោយសារតែជំងឺរាតត្បាតដែលធ្វើឱ្យពិភពលោកទាំងមូលមានការភ័យខ្លាច និងរន្ធត់ជាខ្លាំង តើវាមានន័យយ៉ាងដូចម្តេច?

ខ្ញុំមិនមានចម្លើយសម្រាប់សំណួរនេះទេ ប៉ុន្តែខ្ញុំមានគំនិតតែមួយគត់នោះ (អ្នកត្រូវច្នៃជីវិតរបស់អ្នកនៅអ្វីដែលអ្នកមាន) កុំគិតស្មុគស្មាញច្រើនពេក យើងត្រូវចាប់យកឱកាសអំឡុងពេលការបិទខ្ទប់នេះ។

បទពិសោធន៍នេះប្រហែលជាមានការលំបាកបន្តិច ប៉ុន្តែវាក៏ជាពេលមួយ ដែលអ្នកត្រូវស្វែងរកជំនាញថ្មីៗ ឬអាចពង្រឹងជំនាញចាស់ៗរបស់អ្នកបន្ថែមទៀត។ ឆ្លៀតយកឱកាសនេះ ឱ្យមានពេលវេលាស្ងប់ស្ងាត់សម្រាប់ខ្លួនឯង ហើយវាយតម្លៃឡើងវិញនូវការសម្រេចចិត្ត និងផែនការនៅក្នុងជីវិតរបស់អ្នកម្តងទៀត។ ជ្រើសយកសៀវភៅចាស់មួយក្បាលដែលអ្នកបានរក្សាទុកជាយូរមកហើយ រួចបើកវាដើម្បីអានវាឡើងវិញម្តងទៀត។ អ្នកគួរធ្វើការទំនាក់ទំនងជាមួយមិត្តភក្តិចាស់ៗរបស់ឡើងវិញ និងសមាជិកគ្រួសារតាមរយៈបណ្តាញសង្គមដូចជា Video Conferencing ជាដើម ឬសម្រាកបន្តិចសិនក៏បានដែរ។

អ្នកត្រូវគិតថា អ្នកកំពុងរស់នៅក្នុងពិភពដ៏អស្ចារ្យមួយ ដូច្នេះហើយ អ្នកត្រូវតែចាត់ទុកថា ខ្លួនរបស់អ្នកពិតជាមានសំណាងណាស់ពីព្រោះមានវិធីជាច្រើនទៀតដើម្បីធ្វើឱ្យខ្លួនរបស់អ្នកមានភាពមមាញឹក ហើយប្រហែលជានៅចំណុចជាច្រើនទៀត ដែលធ្វើឱ្យជីវិតរបស់អ្នកកាន់តែ