អ៊ិនធឺណិតគឺនៅគ្រប់ទីកន្លែង និងជាអ្វីៗគ្រប់យ៉ាងរបស់យើងក្នុងពេលថ្មីៗនេះ។ ដូច្នេះហើយ បណ្តាញសង្គមកំពុងតែមានភាពល្បីល្បាយ ហើយបានលាតត្រដាងពីជីវិតប្រចាំថ្ងៃ អាជីព គ្រួសារ និងទំនាក់ទំនងរបស់យើងទៅកាន់សាធារណៈ។ លើសពីនេះទៅទៀត អាកប្បកិរិយា និងការបញ្ចេញកំហឹងនៅលើបណ្តាញសង្គមបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ទាំងអស់។ តើធម្មជាតិមនុស្សឃោរឃៅមែនទេ? តើបណ្តាញសង្គមបានដោះសោធម្មជាតិនៃភាពឃោរឃៅរបស់មនុស្សយើងរឺ? យោងតាមការស្រាវជ្រាវក្នុងឆ្នាំ ២០១៧ ពីមជ្ឈមណ្ឌលស្រាវជ្រាវ Pew មនុស្ស ៤០០០ ត្រូវបានគេសិក្សា ថាតើគាត់ត្រូវបានគេបៀតបៀន តាមបណ្តាញសង្គ មពីជន ដែលមិនស្គាល់មុខរឺទេ។ លទ្ធផលបង្ហាញថា បួនក្នុងចំណោមដប់នាក់បានឆ្លើយថា “មែនហើយ” និង ១៦០០ ករណីក្នុងមនុស្ស ៤០០០ សរុប។ ដូចដែលយើងយល់ឃើញ ទទួលបទពិសោធន៍ និងធ្វើសកម្មភាពតាមពិភពលោកនៃ
សតវត្សរ៍ទី ២១ ដូចដែលពិភពលោកត្រូវបានកកើតឡើងដោយ អ្នកដែលនៅជុំវិញយើងជារៀងរាល់ថ្ងៃ។ លើសពីនេះទៅទៀត ការបៀតបៀនតាមបណ្តាញសង្គមអាចជាសមិទ្ធផលនៃវិវត្តន៍ជំនាញសង្គម ការរីកដុះដាលនៃបណ្តាញសង្គ និងបរិបទនយោបាយ និងសេដ្ឋកិច្ចសង្គម។ ឧទាហរណ៍ មនុស្សស្អប់ និងបែកបាក់គ្នាដោយសារតែការចូលចិត្តអ្នកនយោបាយផ្សេងៗគ្នា។ ដូច្នេះហើយ តាមបណ្តាញសង្គម គាត់ចាប់ផ្តើមវាយប្រហារគ្នាទៅវិញទៅមកដើម្បីគាំទ្រ និងការពារមនុស្សដែលគាត់ពេញចិត្តនៅលើអ៊ិនធឺណិត។ យើងទាំងអស់គ្នាបានឃើញ និងបានឮពាក្យថា “អ្នកគឺជាអ្វីដែលអ្នកបានញ៉ាំ”។ ជាការពិត វាបានជះឥទ្ធិពលជាវិជ្ជមាន និងផលទៅដល់របៀបយើងញ៉ាំ និងផឹកប្រចាំថ្ងៃ។ ទោះជាយ៉ាងណា អ្នកខ្លះត្រូវបានគេមើលងាយចំពោះរូបរាងរបស់គាត់។ គាត់ត្រូវគេវាយប្រហារ និងអោយតម្លៃដោយសារភាពស្គមពេក ហើយធាត់របស់គាត់។