
នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០០៥ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ត្រូវបានបង្កើតឡើងដោយមានបុគ្គលិកត្រឹមតែ ៥ នាក់ និងសិស្សចំនួន ២៥ នាក់។ ថ្ងៃនេះ យើងបានប្រារព្ធខួប ១៧ ឆ្នាំនៃអត្ថិភាពរបស់យើង និងផ្តល់នូវសេវាកម្មអប់រំដែលមានគុណភាពខ្ពស់ជាមួយនឹងសិស្សចំនួន ៧,៥០០ នាក់ ព្រមទាំងលោកគ្រូអ្នកគ្រូ និងបុគ្គលិកជាង ១៤,០០ នាក់ រួមជាមួយអតីតសិស្សជាង 45,000 នាក់ ដែលចងចាំពេលវេលាដ៏អស្ចារ្យរបស់ពួកគេជាមួយយើង។
គេនិយាយថាមានតែ ២៥ % នៃអាជីវកម្មថ្មីប៉ុណ្ណោះធ្វើអាចដំណើរការដល់ ១៥ ឆ្នាំ ឬយូរជាងនេះ។ ដូច្នេះហើយ ដើម្បីការបន្តដំណើរការអស់រយៈពេល ១៧ ឆ្នាំ ហើយនៅតែជាមជ្ឈមណ្ឌលភាសាឈានមុខគេក្នុងការអប់រំភាសារបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ពិតជាមិនមែនជាសមិទ្ធិផលតូចតាចសម្រាប់យើងនោះទេ។
ដំណើរដ៏វែងឆ្ងាយនេះមិនមែនជារឿងងាយស្រួលនោះ។ យើងបានឃើញពេលវេលាល្អៗជាច្រើន និងសម្រេចបាននូវបណ្តាសមិទ្ធិផលដ៏អស្ចារ្យ ប៉ុន្តែសាលារបស់យើងក៏បានឆ្លងកាត់ពេលវេលាដ៏លំបាកមួយចំនួនផងដែរ។ យ៉ាងណាក៏ដោយ ពួកយើងនៅតែបន្តដំណើរការ ហើយនៅតែបន្តរីកចម្រើន ដើម្បីផ្តល់លទ្ធភាពដល់សិស្សានុសិស្សកាន់តែច្រើនឡើង ដើម្បីទទួលបានការអប់រំល្អបំផុតនៅព្រះរាជាណាចក្រកម្ពុជា។
ទាំងអស់នេះនឹងមិនអាចកើតឡើងបានទេ បើគ្មានការជួយជ្រោមជ្រែងពីសិស្សរបស់យើង និងឪពុកម្តាយរបស់ពួកគេ ដែលនៅជាមួយយើងគ្រប់ពេលវេលា។ នៅថ្ងៃដ៏ពិសេសនេះ យើងខ្ញុំសូមថ្លែងអំណរគុណ និងជូនពរពួកគេទាំងអស់ជួបតែសំណាងល្អ និងទទួលបានឆ្នាំដ៏អស្ចារ្យមួយទៀតនាពេលខាងមុខនេះ។
ក្នុងនាមជាគ្រូបង្រៀន និងបុគ្គលិកនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ យើងសន្យាថានឹងបន្តប្រឹងប្រែងឱ្យអស់ពីសមត្ថភាព បន្តស្វែងរកមានភាពច្នៃប្រឌិត និងបង្កើតថ្មី ក៏ដូចជាបន្តធ្វើជាសសរស្តម្ភដែលសិស្សអាចពឹងផ្អែកលើសម្រាប់ការកសាងអនាគតដ៏ភ្លឺស្វាង។
អបអរសាទរខួប ១៧ ឆ្នាំ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ!