
រៀបរៀងដោយ អ្នកគ្រូ ឃ្លីម ណាឡែន
កញ្ចក់របស់អ្នកឆ្លុះបញ្ចាំងពីរូបរាងរបស់អ្នក ពាក្យសម្តីរបស់អ្នកសរបញ្ជាក់ពីចរិយាមាយាទរបស់អ្នក រីឯអាកប្បកិរិយារបស់អ្នកបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក។ អ្នកនឹងមិនឃើញនរណាផ្សេងឡើយ ក្រៅពីរូបអ្នកនៅក្នុងកញ្ចក់របស់អ្នក។ ដូចគ្នានេះដែរ អាកប្បកិរិយារបស់អ្នកនឹងមិនបង្ហាញពីបុគ្គលិកលក្ខណៈរបស់ជនណាម្នាក់ឡើយ ក្រៅពីបុគ្គលិកលក្ខណៈរបស់អ្នក។ បុគ្គលិកលក្ខណៈរបស់អ្នកនឹងបង្ហាញចេញតាមរយៈអ្វីគ្រប់យ៉ាងដែលអ្នកប្រព្រឹត្តិឡើង។ ជាឧទាហរណ៍ វាអាចតាមរយៈការអ្នកយល់ឃើញរបស់អ្នកទៅលើអ្នកដទៃ
ការនិយាយអំពីអ្នកដទៃទាំងផ្លូវវិជ្ជមានក្តីឬអវិជ្ជមានក្តី ឬបែបបទនៃការបំពេញកិច្ចការរបស់អ្នក។
ហេតុដូចនេះ ជំនួសឱ្យការផ្តោតលើអ្នកដទៃ ហេតុអ្វីមិនផ្តោតលើការកែលម្អខ្លួនឯង ហើយសួរខ្លួនឯងនូវសំនួរពីរបីនេះថា “តើខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯងបានកម្រិតណាហើយ?” “តើខ្ញុំបានធ្វើអ្វីខ្លះហើយដើម្បីឱ្យខ្លួនមានភាពប្រសើរឡើង?” ហើយ “តើខ្ញុំមានដើរមកបានឆ្ងាយប៉ុណ្ណាហើយ?”
សរុបសេចក្តីមក អ្នកគួរតែជាបុគ្គលដែលអ្នកធ្វើការឆ្លុះបញ្ចាំងដើម្បីការលូតលាស់និងការអភិវឌ្ឍន៍ប្រចាំថ្ងៃរបស់អ្នក។ ចូរចងចាំថា អ្នកមានទំនួលខុសត្រូវទាំងស្រុងទៅលើរាល់ទង្វើរ និងដំណើរជីវិតរបស់អ្នក។ ក្នុងករណីដែលអ្នកមិនពេញចិត្តនូវអ្វីដែលអ្នកឃើញនៅក្នុងកញ្ចក់អ្នក សូមធ្វើការកែខៃវារហូតដល់អ្នកមានអារម្មណ៍ពេញចិត្ត។ រៀនប្រឈមមុខនឹងស្រមោលរបស់ខ្លួន។ គ្រប់គ្រងចិត្តរបស់អ្នកឬអនុញ្ញាតឱ្យវាគ្រប់គ្រងអ្នក នោះ វាអាស្រ័យទៅលើខ្លួនអ្នកទាំងស្រុង។