មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ គឺជា​មជ្ឈមណ្ឌល​ដែលមាន​មូលដ្ឋាន​លើ​ស្តង់ដា​អាមេរិក​ខាងជើង​ដែល​មាន​ឯកទេស​ផ្នែកភាសា។​ ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ ផ្តល់​ជូន​វគ្គ​បណ្តុះ​បណ្តាល​ភាសា​អង់គ្លេស​ ​ភាសាចិន ភាសាថៃ​ និងវគ្គ​ត្រៀម​ប្រឡង​ថលហ្វល​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ផ្សេងៗ​របស់​សិស្សានុសិស្ស​គ្រប់វ័យ។​

មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ ​បាន​បើកទ្វារ​របស់ខ្លួន​ក្នុងឆ្នាំ២០០៥​ ​ដែល​មាន​បុគ្គលិក​ ​៥នាក់​ ​និងសិស្ស ​២៥នាក់​ប៉ុណ្ណោះ។​ ​សព្វថ្ងៃ​នេះ​មជ្ឈមណ្ឌល​ភាសា​អង់គ្លេស​មាន​សិស្ស​ ៧៥០០​ ​នាក់​ ​និងបុគ្គលិក​​ ១៤០០​ នាក់​ ​និងមាន​អតីតសិស្ស​និស្សិត​ជាង​ ​៤៥០០០​ នាក់​កំពុង​សិក្សា​ ​និងធ្វើការ​នៅ​ជុំវិញ​ពិភពលោក។​

មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ ត្រូវ​បានគេ​ស្គាល់​យ៉ាងទូលំទូលាយ​នៅ​ទូទាំងប្រទេស​ដោយសារ​តែ​ ​គុណភាព​ ​វិន័យ​ ​និងសេវាកម្មតែមួយគត់​របស់​ខ្លួន​ ហើយ​ត្រូវបាន​ទទួលស្គាល់ថា​ជា​មជ្ឈមណ្ឌល​មួយ​ក្នុងចំណោម​មជ្ឈមណ្ឌល​ដែល​មាន​ភាព​ច្នៃប្រឌិត​ និងប្រកប​ដោយ​សក្តានុពល​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ​សាខាទាំង   ប្រាំមួយ​ ​របស់យើង​ ​(ម៉ៅសេទុង ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី និងជ្រោយចង្វារ)​ ស្ថិត​ក្នុង​ចំណោម​សាលា​ដែលល្អ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​យើង​នឹងអាច​ពង្រីក​វិសាលភាព​ឱ្យកាន់​តែ​ប្រសើរ​ឡើងៗ។​

សិស្សានុសិស្ស​កំពុង​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​វិធីសាស្រ្ត​បង្រៀន​ដែល​ពោរពេញ​ដោយ​ភាព​សប្បាយ​រីករាយ​ ​សៀវភៅ​សិក្សា​ដែល​ឆ្លើយតប​ទៅនឹង​កម្មវិធី​សិក្សា​នាពេល​បច្ចុប្បន្ន​ និងសកម្មភាព​ក្នុង ​និងក្រៅ​ថ្នាក់​ប្រកប​ដោយ​ភាព​រស់រវើក។​ លើសពីនេះ​ទៅទៀត​ យើងមាន​សកម្មភាព​ក្រៅម៉ោង​សិក្សា​ជាច្រើន​ដូចជា​ការ​ប្រកួត​ប្រកប​ពាក្យ​ ​ម៉េងលី​ ​ជេ.​ ​គួច,​ ​ការប្រកួត​បព្ចោញ​សំឡេង​ ​ម៉េងលី​ ជេ.​ ​គួច,​ ​ការប្រកួត​ប្រណាំង​សរសេរពាក្យ​ ​ម៉េងលី​ ​ជេ.​ ​គួច,​ ​ការប្រកួត​តស៊ូមតិ​ ​និង​ វោហារស័ព្ទ​សាធារណៈ​ ​ម៉េងលី​ ​ជេ.​ ​គួច,​ ​ការប្រកួត​ប្រជែង​កីឡា​ ព្រមទាំងការ​ចុះកម្មសិក្សា​ទៅកាន់​តំបន់​រមណីយដ្ឋាន​នានាក្នុងប្រទេសកម្ពុជា និងការ ចុះកម្មសិក្សាទៅក្រៅប្រទេសផងដែរ។​