អ្នកគ្រូ អេង ស្រីទូច គឺជាប្រធានគ្រូនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក។

គាត់បានចាប់ផ្តើមការងាររបស់គាត់នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាគ្រូជំនួយការតាំងពីពេលដែលគាត់នៅជានិស្សិតសាកលវិទ្យាល័យកាលពីឆ្នាំ2015។ ក្នុងកំឡុងពេលគាត់ធ្វើការជាគ្រូជំនួយការគាត់តែងមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារ និងបានចូលរួមសហការយ៉ាងល្អជាមួយដៃគូបង្រៀនជនជាតិបរទេសរបស់គាត់។ គាត់ពេញចិត្តខ្លាំងក្នុងការបង្រៀននិងថែកុមារតូចៗ ។ គាត់បានទទួលរង្វាន់ ជា ច្រើន ដែល ពីរក្នុងចំនោមនោះ គឺជា រង្វាន់គ្រូ ឆ្នើម និងរង្វាន់ គ្រូ ដែល មាន គំនិត ច្នៃ ប្រឌិតខ្ពស់ ។

ក្រោយមកគាត់ក៏ត្រូវបានឡើងតំណែងជាគ្រូភាសាអង់គ្លេសនៅឆ្នាំ2017។ នៅក្នុងតួនាទីថ្មីគាត់បានជួបនូវបញ្ហាមួយចំនួនដូចជាការបង្រៀនសិស្សដែលមានសមត្ថភាពនិងអត្តចរិតខុសៗគ្នានិងការធ្វើការជាមួយដៃគូបង្រៀនថ្មី។ យ៉ាងណាមិញគាត់ក៏អាចសហការយ៉ាងចុះសម្រុងជាមួយដៃគូបង្រៀនក្នុងរយៈពេលដ៏ខ្លីនិងបានជួយសិស្សរបស់គាត់អោយបានប្រសើរជាងមុនហើយគាត់អាចសម្របខ្លួនទៅតាកាលៈទេសៈព្រមទាំងអាចរាប់អានមិត្តភ័ក្រ្ដថ្មីៗ។ វិធីសាស្រ្តបង្រៀនប្រកបដោយភាពច្នៃប្រឌិត និងការជួយសិស្សអោយទទួលបានភាពជោគជ័យព្រមទាំងក្រមសីលធម៌ក្នុងការបំពេញការងារបានធ្វើឱ្យគាត់ក្លាយជាមនុស្សជាទីគោរពរាប់អានពីសំណាក់សិស្ស អ្នកអាណាព្យាបាល និងមិត្តរួមការងារ។ ហើយគាត់នៅតែបន្តអភិវឌ្ឍសមត្ថភាពរបស់គាត់ដោយការទទួលបន្ថែមនូវទំនួលខុសត្រូវនិងតួនាទីជាអ្នកដឹកនាំ។

គាត់ជឿថាមនុស្សគ្រប់គ្នាមានសមត្ថភាពខុសៗគ្នាដូច្នេះហើយពួកគេគួរតែសប្បាយចិត្តនូវអ្វីដែលខ្លួនមានហើយពង្រឹងទេពកោសល្យរបស់ពួកគេរៀងៗខ្លួន។