កញ្ញា អ៊ិចសាន ធីតា ជាប្រធានការិយាល័យលេខាធិការសិក្សា នៅមជ្ឈមណ្ឌលភាសា អាយ អាយ សាខាម៉ៅសេទុង។ នាងបានចូលជាសមាជិកក្រុមលេខាធិការសិក្សានៅថ្ងៃទី 4 ខែមេសា ឆ្នាំ 2023។ នាងបានចាប់ផ្តើមជាជំនួយការគ្រូបង្រៀន ហើយត្រូវបានតែងតាំងជាគ្រូបង្រៀនថ្នាក់មត្តេយ្យ និងគ្រូបង្រៀនភាសាអង់គ្លេស នៅសាលាឯកជនមួយក្នុងទីក្រុងភ្នំពេញក្នុងឆ្នាំ២០១៩ ហើយដោយាសារការខិតខំប្រឹងប្រែង និង ការប្តេជ្ញាចិត្ត នាងត្រូវបានតែងតាំងជាជំនួយការនាយកផ្នែកសិក្សា និងរដ្ឋបាលនៅក្នុងឆ្នាំ២០២១។
កញ្ញា អ៊ិចសាន ធីតា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអប់រំភាសាអង់គ្លេសពីវិទ្យាស្ថានភាសាបរទេស (IFL) ។ បច្ចុប្បន្ននាងកំពុងសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។