កញ្ញា Jane Michelle Pajanel បច្ចុប្បន្ន កំពុងបម្រើការ ជាប្រធាន គ្រូ ផ្នែកភាសាអង់គ្លេស នៃ មជ្ឈមណ្ឌល ភាសា អេ អាយ អាយ សាខា ផ្សារថ្មី ។

គោលបំណងមួយក្នុងចំណោមគោលបំណងផ្សេងទៀតរបស់គាត់ក្នុងការអប់រំគឺការជួយកុមារឱ្យក្លាយទៅជាសិស្សដែលមានទំនួលខុសត្រូវ និងមានសមត្ថភាពគ្រប់គ្រាន់។ គាត់តែងតែប្រាកដថាថ្នាក់រៀនមានភាពសប្បាយរីករាយ មានអន្តរកម្ម និងមានបរិយាកាសល្អ។

កញ្ញា Jane Michelle បានចូលរៀនវគ្គខ្លី “ការថែទាំប្រកបដោយវិជ្ជាជីវៈ ហើយបានបញ្ចប់ការសិក្សានៅឆ្នាំ ២០០៩។ គាត់ក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំ ២០១៤។ ការងារបង្រៀនដំបូងរបស់គាត់គឺនៅសាលាបឋមសិក្សានៅប្រទេសកំណើត។ ក្រោយមក គាត់បានផ្លាស់មកធ្វើការនៅប្រទេសកម្ពុជា ដើម្បីបន្តអាជីពបង្រៀនរបស់គាត់ ហើយបានបង្រៀនសិស្សកម្រិតផ្សេងៗគ្នា។

គាត់ជាអតីតគ្រូបង្រៀនថ្នាក់ក្រោមមត្តយ្យសិក្សា នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយសាខាទួលគោក អស់រយៈពេលជាងបួនឆ្នាំ។ គាត់បានដឹកនាំ និងធ្លាប់ជាផ្នែកមួយនៃសកម្មភាពនានានៃសាខាមួយនេះ។

គាត់ជឿថាការធ្វើការជាមួយមនុស្សដែលមានជំនាញវិជ្ជាជីវៈ និងផ្ដល់នូវការគាំទ្ររវាងគ្នានិងគ្នានឹងនាំមកនូវលទ្ធផលល្អបំផុតដែលយើងទាំងអស់គ្នាចង់បាន។