កញ្ញា Joanna S. Cabredo បច្ចុប្បន្នកាន់តំណែងជានាយករងសាខានៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាជ្រោយចង្វារ។នៅឆ្នាំ 2019 គាត់បានមកធ្វើការជាគ្រូបង្រៀនភាសាអង់គ្លេសនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក។ ឆ្លងកាត់រយះពេល១ឆ្នាំ កញ្ញាត្រូវបានតម្លើងឲ្យក្លាយជាសមាជិកនៃគណៈគ្រប់គ្រង មានតួនាទីជាជំនួយការនាយកផ្នែកសិក្សានៅសាខាម៉ៅសេទុងក្នុងឆ្នាំ 2020។

កញ្ញាគឺជានិស្សិតបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ និង បរិញ្ញាបត្រផ្នែកច្បាប់។ កញ្ញាបានចូលប្រឡូកក្នុងវិស័យអប់រំតាំងពីឆ្នាំ 2004 ហើយកញ្ញាជឿជាក់យ៉ាងមុតមាំថា ការអប់រំគឺជាគន្លឹះដែលអាចផ្លាស់ប្តូរសង្គមជាតិឲ្យកាន់តែមានភាពល្អប្រសើរ។