លោក តាំង សិញលាង បច្ចុប្បន្នជាប្រធានគ្រូ ផ្នែកភាសាចិននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក ។
លោកបានចាប់ផ្តើមធ្វើការជាគ្រូបង្រៀនភាសាចិន ថ្នាក់ក្រៅម៉ោងនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្នុងឆ្នាំ ២០២១ ។ ដោយសារការស្រឡាញ់វិស័យអប់រំ បូកផ្សាំជាមួយការចំណង់ចំណូលចិត្តផង លោកបានខិតខំប្រឹងប្រែង ធ្វើការងារនេះពីគ្រូបង្រៀនក្រៅម៉ោងម្នាក់ រហូតត្រូវបានតែងតាំងជាប្រធានគ្រូផ្នែកភាសាចិន នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។
លោកជឿជាក់ថា ការជ្រើសរើសភាសាចិនជាភាសាទី២ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ។ហើយការសិក្សាភាសាចិន ក៏មិនពិបាកដូចគេនិយាយនោះដែល អ្វីដែរសំខាន់ គឺយើងត្រូវស្គាល់ឱ្យច្បាស់ពីមូលដ្ឋានគ្រឹះរបស់វា នោះការសិក្សាភាសាចិនលែងជាបញ្ហាទៀតហើយ។
លោកតាំងសិញលាង បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ផ្នែកប្លង់និងរចនា នៅវិទ្យាស្ថាន ស៊ីតិក ។