លោក ប៊ុត មានកុសល គឺជាប្រធានគ្រូផ្នែក ភាសាអង់គ្លេស នៅ សាខាម៉ៅសេទុង។
គាត់បានចាប់ផ្តើមអាជីពបង្រៀនរបស់គាត់នៅឆ្នាំ ២០១២ និងបានចូលរួមជាមួយ មជ្ឈមណ្ឌលភាសា អេអាយអាយ ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
ក្នុងរយៈពេលតិចជាងមួយឆ្នាំ គាត់ត្រូវបានដំឡើងឋានៈជាប្រធានគ្រូបង្រៀន ភាសាអង់គ្លេស ដែល ផ្តល់ឱ្យគាត់នូវឱកាសថ្មីមួយដើម្បីធ្វើការក្នុងវិសាលភាពនៃការអប់រំកាន់តែច្រើន។ ជាមួយគ្នានេះដែរ គាត់អាចធ្វើការជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រធានគ្រូផ្សេងទៀត ដើម្បីធានា និងពង្រឹងសេវាកម្មគុណភាពអប់រំរបស់យើង។
ក្នុងនាមជាអ្នកអប់រំ គាត់តែងតែយកចិត្តទុកដាក់លើការអប់រំ និងបន្តអភិវឌ្ឍខ្លួនឯងលើជំនាញវិជ្ជាជីវៈ ចិត្តវិទ្យា ក៏ដូចជាការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ។ ជាមួយក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន យើងសង្ឃឹមថា នឹងអាចនាំការអប់រំនៅកម្ពុជាឱ្យមានការទទួលស្គាល់មួយកម្រិតទៀត។