លោក រដ្ឋា បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកភាពសហគ្រិនភាព និងគ្រប់គ្រងគម្រោង ពីសាកលវិទ្យាល័យ Lyon II ។ បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យធនធានមនុស្សក្នុងឆ្នាំ 2008 ផ្នេកបរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស គាត់បានចំណាយពេលជាង 10 ឆ្នាំធ្វើការជាមួយក្រុមហ៊ុនអន្តរជាតិក្នុងតួនាទីជាបុគ្គលិកផ្នែកលទ្ធកម្ម និងការផ្គត់ផ្គង់ ក្នុងវិស័យសំណង់ និងកាត់ដេរ មុនពេលចូលបម្រើការងារជាមួយក្រុមហ៊ុនឯកជនក្នុងស្រុកក្នុងតួនាទីជា Senior Supply Chain Manger។

គាត់បានចូលបម្រើការងារជាមួយក្រុមហ៊ុន Mengly J. Quach Education ក្នុងខែកក្កដា ឆ្នាំ 2021 ក្នុងតួនាទីជាប្រធានជាន់ខ្ពស់ផ្នែកលទ្ធកម្ម ដើម្បីត្រួតគ្រប់គ្រងផ្នែកលទ្ធកម្មរបស់ក្រុមហ៊ុនទាំងមូល។ គាត់ត្រូវបានតែងតាំងជានាយកផ្នែកលទ្ធកម្មក្នុងខែកញ្ញា ឆ្នាំ 2022។