លោក តុង ភក្តិ បានចាប់ផ្តើមការងារជាមួយក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន ក្នុងឆ្នាំ២០១៥ ក្នុងតួនាទីជាប្រធានគ្រប់គ្រងភស្តុភារប្រចាំសាខាទួលគោក។ ក្នុងឆ្នាំ២០២១៧ លោកត្រូវបានតំឡើងតួនាទីប្រធានគ្រប់គ្រងផ្នែកសុវត្ថិភាពសាលា និងសាធារណៈ ដែលគ្រប់គ្រងលើសេវាកម្មសុវត្ថិភាព សេវាកម្មសម្អាត និងការិយាល័យអ្នកស្នាក់នៅសាលា។ មុនពេលចូលរួមជាមួយក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន លោក តុង ភក្តិ ធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសអស់រយៈពេល៨ឆ្នាំគ្រឹះស្ថានសិក្សា និងអង្ការជាច្រើន។

លោកបានទទួលបរិញ្ញបត្ររងអក្សរសាស្រ្តអង់គ្លេសពីមជ្ឈមណ្ឌល បាណាណា ក្នុងឆ្នាំ២០០៩។ លោកបានបន្តយកបរិញ្ញាបត្រអក្សរសាស្ត្រផ្នែកបង្រៀងដោយជោគជ័យនៅសាកលវិទ្យាល័យ ន័រតុន ក្នុងឆ្នាំ២០១២។ លោកក៏បានចូលរួមការបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនអំឡុងពេលការសិក្សា និងក្នុងអាជីពការងាររបស់គាត់។