បច្ចុប្បន្ន លោក ស៊ឹម សូរ្យម៉ូនិន្ទ កំពុងបម្រើការជាប្រធានគ្រូបង្រៀនភាសាអង់គ្លេស នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅឆ្នាំ 2019 ជំនាញការបង្រៀនភាសាអង់គ្លេស។ ក្នុងអំឡុងឆ្នាំសិក្សា គាត់ជាប្រភេទសិស្សដែលរួសរាយរាក់ទាក់។ ដោយសារចរិតលក្ខណៈបែបនេះហើយ ទើបគាត់អាចបង្កើតទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នានៅក្នុងថ្នាក់រៀនបាន។

នៅថ្ងៃទី 15 ខែមីនា ឆ្នាំ 2019 គាត់បានចាប់ផ្តើមអាជីពរបស់គាត់ជាគ្រូបង្រៀន ភាសាអង់គ្លេស នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក។ ជាមួយនឹងបទពិសោធន៍ជាងពីរឆ្នាំ លោកគ្រូតែងតែប្រើវិធីសាស្រ្ត និងបច្ចេកទេសបង្រៀនផ្សេងៗដើម្បីប្រាកដថាសិស្សរបស់គាត់ខិតខំរៀនសូត្រដោយមិនធុញទ្រាន់។ នៅក្នុងវគ្គសិក្សាទី៧២ គណៈគ្រប់គ្រងសាខាទួលគោកបានទទួលស្គាល់ស្នាដៃ និងការខិតខំប្រឹងប្រែងរបស់គាត់។ ដូច្នេះហើយ គាត់ត្រូវបានតម្លើងឋានៈជាប្រធានគ្រូបង្រៀនភាសាអង់គ្លេស នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ នៅថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2021។

ទស្សនវិជ្ជារបស់គាត់គឺថា៖“មនុស្សម្នាក់ៗសុទ្ធតែមានសម្ថភាពក្នុងការរៀនភាសាអង់គ្លេស។តែបើអ្នកគិតថាការរៀនភាសានេះពិបាក អ្នកត្រូវតែរិះរកវិធីសាស្រ្តថ្មីផ្សេងៗគ្នាក្នុងការសិក្សា និងខិតខំបន្ថែមទៀត”។