លោក Jomar B. Conde គឺជាអ្នកជំនាញអប់រំដែលសញ្ញាបត្របរិញ្ញាបត្រផ្នែកអប់រំ។ លោកមានបទពិសោធន៍ការងារជាច្រើនដោយរួមបញ្ចូលការងារនៅសាលាអន្តរជាតិ សាលាភាសា សាកលវិទ្យាល័យ និងអង្គការក្រៅរដ្ឋាភិបាល។ លោកធ្លាប់ចូលបំរើការក្នុងផ្នែកគ្រប់គ្រង ដូចជាអ្នកសម្របសម្រួលកម្មវិធីនៅមជ្ឈមណ្ឌលភាសា CIA First។ លោកក៏ធ្លាប់ជាអតីតសហស្ថាបនិក និងជានាយកនៃមជ្ឈមណ្ឌលសិក្សាមួយកន្លែង។ លោកបានចាប់ផ្តើមអាជីពជាគ្រូបង្រៀនផ្លូវការរបស់លោកនៅក្នុងប្រទេសកម្ពុជា ហើយបានចូលរួមជាបន្តបន្ទាប់ក្នុងការពង្រឹងដល់អ្នកអប់រំ ក៏ដូចជាសិស្សានុសិស្សផងដែរ។

លើសពីនេះ លោកបានចូលរួមយ៉ាងសកម្មក្នុងការ​អភិវឌ្ឍន៍វិជ្ជាជីវៈ ដោយធ្វើបទបង្ហាញនៅតាមតំបន់ (CamELT) និងសិក្ខាសាលាអន្តរជាតិនានា (CamTESOL, ISPP CIEC, ICEL Malaysia) ដែលផ្តោតលើកិច្ចសហការ និងភាពជាអ្នកដឹកនាំ ការរៀនភាសា ការរៀបចំកម្មវិធីសិក្សា និងមុខវិជ្ជាផ្សេងៗទៀត។ លោកក៏ចាត់ទុកខ្លួនឯងថាជាអ្នករៀនដឹកនាំខ្លួនឯង ​ជាអ្នកស្វែងយល់បន្ថែមខ្លួនឯង រក្សាកំណត់ហេតុដើម្បីធ្វើការឆ្លុះបញ្ចាំងខ្លួនឯង បង្កើតឱកាស និងគំនិតដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួន។​ បន្ថែមពីនេះទៅទៀត គាត់​បាន​ចែក​រំលែក​ដល់​គ្រូ​ដទៃ​ទៀត​នូវ​គំនិត​ដែល​គាត់​ជឿ​ថា​មានអត្ថ​ប្រយោជន៍ និង​អាច​អនុវត្ត​បាន។

បច្ចុប្បន្ននេះ លោកមានសេចក្តីរីករាយ និងប្តេជ្ញាដល់តួនាទីថ្មីរបស់លោកដែលជានាយករងសាលានៅមជ្ឈមណ្ឌលភាសា Aii ដែលជាស្ថាប័នដែលលោកធ្លាប់កាន់មុខតំណែងជាគ្រូបង្រៀន ESL (2015-2018) ក្នុងអំឡុងពេលចាប់ផ្តើមបង្រៀនភាសាអង់គ្លេសរបស់លោក។