លោក អៀម ចក់ មានស្រុកកំណើតនៅក្នុងខេត្តព្រៃវែង។ ​គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសង្គមវិទ្យា ពីសាកលវិទ្យាល័យភូមិន្នភ្នំពេញនៅក្នុងឆ្នាំ ២០១៣.

លោកបានចាប់ផ្តើមបម្រើការងារជាអ្នកស្មគ្រ័ចិត្តអស់រយៈពេល២ ឆ្នាំ នៅក្នុងអង្គការស្មគ្រ័ចិត្តដើម្បីសង្គមពីឆ្នាំ២០១០ រហូតដល់ឆ្នាំ ២០១២។ បន្ទាប់មកគាត់បានចូលបម្រើការងារនៅក្នុង អង្គការក្រៅរដ្ឋាភិបាល ប្រចាំប្រទេសកម្ពុជា ភីន។ បន្ទាបមកគាត់បានចូលមប្រើការងារនៅក្នុងអង្គការទស្សនះពិភពលោក នៅក្នុងឆ្នាំ​២០១៥  ដោយក្នុងគម្រោង អប់រំកុមារតូច គម្រោងមូលនិធិកុមារ​ហើយ កំឡុងពេលនោះគាត់ត្រូវបានតម្លើងតួនាទីជាប្រធានគ្រប់គ្រងគម្រោង​ផងដែរ ។ នៅក្នុងឆ្នាំ​២០១៩ លោកបានចាប់ផ្តើមបម្រើការងារជាមួយ អង្គការ ដើម្បីភាពញញឹមនៃកុមារ ដែលមានតួនាទីជា ប្រធានគ្រប់គ្រង ការអប់រំ និង សង្គម​ ។

លោកបានចូលបម្រើការជាមួយក្រុមហ៊ុន ម៉េង លី​ ជេ គួច នៅថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២៣ ជាប្រធានគ្រប់គ្រង កិច្ចការសិស្ស ។លោកមានបទពិសោធន៍ជាច្រើនឆ្នាំ ទៅលើការគ្រប់គ្រងគម្រោងផ្សេងៗដូច ស្ថាប័នជាតិ និង​អន្តរជាតិ ដែលបទពិសោធន៍ ចំនេះដឹងទាំងនេះ នឹងនាំមកនៅក្នុងការរួមចំនែកទៅការរីកចំរើនរបស់  MJQE.