សួស្តី ខ្ញុំឈ្មោះ Jamaica Facturan។ ខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអប់រំបឋមសិក្សាជា​​​​

ផ្នែកអប់រំពិសេសក្នុងឆ្នាំ ២០១៤។ ខ្ញុំអាចបង្រៀនក្មេងៗដែលមានតម្រូវការពិសេសតាម

រយៈការព្យាបាលដោយ ABA តាមផ្ទះ ក៏ត្រលប់ទៅប្រទេសហ្វីលីពីនអស់រយៈពេលមួយឆ្នាំ

បន្ទាប់មកឱកាសបានការងារបាននពញ្ញាក់ខ្ញុំ និងបើកឱកាសឱ្យខ្ញុំទៅធ្វើការនៅក្រៅប្រទេស។

បទពិសោធន៍នៃការបង្រៀនភាសាអង់គ្លេស ដំបូងរបស់ខ្ញុំគឺនៅពេលដែលខ្ញុំបានហោះទៅប្រទេស

វៀតណាម​ ហើយបានបង្រៀនភាសាអង់គ្លេសដល់សិស្សានុសិស្សជនជាតិវៀតណាម ហើយក្រោយមក

បានផ្លាស់មកប្រទេសកម្ពុជា។ ខ្ញុំបានចាប់ផ្តើមអាជីពបង្រៀនរបស់ខ្ញុំនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្នុងឆ្នាំ ២០១៦។ ខ្ញុំត្រូវបានចាត់ចែងឱ្យបង្រៀននៅសាខាទួលគោក ហើយបន្ទាប់មកផ្ទេរទៅសាខាចោមចៅ ហើយថ្មីៗនេះនៅសាខាម៉ៅសេទុង ។ ខ្ញុំតែងតែរីករាយក្នុងការបង្រៀនសិស្សក្មេងៗ។

ពួកគេមានភាពចង់ដឹងចង់ឃើញ គួរឱ្យស្រលាញ់ និងរីករាយក្នុងការនៅជាមួយ។ គុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិមួយចំនួន ដែលខ្ញុំបានរៀនក្នុងដំណើរនៃការបង្រៀនរបស់ខ្ញុំគឺការអត់ធ្មត់។ អ្នក​ត្រូវ​មាន​ចិត្ត​យោគយល់ ត្រចៀក​ស្តាប់ និង​ចិត្ត​ស្រឡាញ់​ចំពោះ​សិស្ស​របស់​អ្នក។ ឥឡូវនេះ ខ្ញុំជាផ្នែកមួយនៃគណៈគ្រប់គ្រង នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ខ្ញុំនឹងប្រើប្រាស់គុណសម្បត្តិទាំងនេះ ដើម្បីជំរុញទឹកចិត្តគ្រូបង្រៀន និងពង្រឹងជំនាញ និងសក្តានុពលរបស់ពួកគេឱ្យបានពេញលេញ។