Alyssa Angelique Dela Cruz គឺជាជនបរទេសសញ្ជាតិហ្វីលីពីន ដែលបច្ចុប្បន្ននាងកំពុងបំពេញតួនាទីជាប្រធានគ្រូនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុង។

នាងបានទទួលបរិញ្ញាបត្រផ្នែករដ្ឋបាលអាជីវកម្ម ផ្នែកគ្រប់គ្រងទីផ្សារពីប្រទេសហ្វីលីពីន និងទទួល វិញ្ញាបនប័ត្រ TESOL របស់នាងនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០១៨។ នាងចាប់ផ្តើមការងារជាគ្រូបង្រៀនភាសាអង់គ្លេសនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្នុងខែកក្កដា ឆ្នាំ២០១៦។ ជាមួយការតាំងចិត្ត និងឆន្ទៈពិតប្រាកដដែលនាងមានចំពោះការសិក្សារបស់សិស្ស នាងត្រូវបានតំឡើងឋានៈជាប្រធានគ្រូនៅឆ្នាំ២០២០។

នាងគិតថា ការអប់រំប្រកបដោយគុណភាព និងឆន្ទៈពិតប្រាកដក្នុងការរៀនសូត្រ នឹងជួយមនុស្សគ្រប់រូបឱ្យរីកចម្រើន។ នាងជឿជាក់យ៉ាងមុតមាំថា ការរៀនសូត្រគឺជាដំណើរដែលគ្មានទីបញ្ចប់។ ការរៀនសូត្រមិនត្រូវបានបញ្ចប់នៅពេលដែលយើងចាកចេញពីសាលានោះទេ។ បទពិសោធន៍ និងលទ្ធផលសុទ្ធតែបង្រៀនយើងនូវមេរៀនដ៏មានតម្លៃ ដែលអាចយកទៅប្រើនាពេលអនាគតក្នុងការសម្រេចចិត្តឱ្យបានល្អប្រសើរ។