លោក អ៊ុំ បណ្ឌិត គឺជាប្រធានគ្រូផ្នែកភាសាអង់គ្លេសនៅមជ្ឈមណ្ឌលភាសា អេអាយ អាយ សាខាជ្រោយចង្វា។ លោកបានចូលបំរេីការនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ នៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៧។ លោកបានបំរេីការក្នុងវិស័យអប់រំអស់រយះពេល ១០ ឆ្នាំ។ មុនពេលលោកបំរេីការនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ លោកធ្លាប់បានចូលបំរេីការនៅសាលាជាច្រេីនទាំងផ្នែកបង្រៀន និងគ្រប់គ្រង។ តាមរយះបទពិសោធន៍
ទាំងនេះ លោកបានដុសខាត់ និងអភិវឌ្ឃខ្លួនជាមួយជំនាញជាច្រេីនដែលជាទុនជួយលោកក្នុងការបំពេញការងារ និងសាបព្រោះចំណេះដឹងទៅកាន់សិស្ស។
លោកស្រលាញ់ការអប់រំ និងចង់ឃេីញសិស្សទាំងអស់រីកចំរេីន។ លោកជឿជាក់ថាមនុស្សគ្រប់ៗគ្នាសុទ្ធតែពិសេស និងមានសមត្ថភាព ប៉ុន្តែពួកគេប្រហែលជាមិនទាន់ដឹងពីសមត្ថភាពរបស់ខ្លួន។ ជាមួយនឹងការអប់រំដ៏ត្រឹមត្រូវ វាជាកូនសោចាក់គាស់សក្តានុពល និងបំផុសភាពច្នៃប្រឌិត។
លោកបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកអប់រំពីវិទ្យាស្ថានភាសាបរទេស (អាយអែហ្វអិល) នៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ ២០១៥។