លោក​ ​ចាន់​ ​ធា​ ​បម្រើ​ការងារ​ជា​ប្រធាន​គ្រូ​នៅ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ ដែលជា​គ្រឹះស្ថាន​អប់រំ​មួយ​ឈាន​មុខគេ​ ​និងប្រកប​ដោយ​នវានុវត្តន៍​ នៅក្នុង​ចំណាម​ប្រព័ន្ធ​អប់រំ​ឈាន​មុខគេ​ដ៏ទៃៗ​ទៀត​នៅ​ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​មជ្ឈមណ្ឌល​យកចិត្ត​ទុក​ដាក់​ចម្បង​ទៅលើ​គុណភាព​ ​វិន័យ​ ​និង​ ​សេវាកម្ម។​

លោក​បាន​ចាប់ផ្តើម​អាជីព​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​នៅ​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ អាយ​ នៅ​ក្នុង​ឆ្នាំ២០០៨។​ ​ដោយ​សារ​ការ​ប្តេជ្ញា​ចិត្ត​លះបង់​ ​ការ​តាំងចិត្ត​ និងភាព​ឈ្លាសវៃ​របស់​ខ្លួន​នោះ​ ​នៅ​ក្នុង​ឆ្នាំ២០១៥​ លោក​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​តម្លើង​តួនាទី​ជា​លេខាធិការ​ប្រតិបត្តិ​ជាន់ខ្ពស់​របស់​លោក​ ​កែវ​ ​ឡង់ឌី​ ​អគ្គនាយក​អប់រំ​ទូទៅ​នៃ​មជ្ឈមណ្ឌលភាសា​​ ​អេ​ ​អាយ​ ​អាយ។​

លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​អប់រំ​ ​លើ​ឯកទេស​បង្រៀន​ភាសា​អង់គ្លេស​ ​(TEFL)​ ពី​វិទ្យាស្ថាន​ភាសា​ ​បរទេស​ ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​ក្នុង​ឆ្នាំ២០០៨។​ ​រហូត​មក​ដល់​ឆ្នាំ២០១៣​ លោក​ក៏​បាន​ ​ទទួល​បាន​បរិញ្ញាបត្រ​ជាន់ខ្ពស់​សិល្បសាស្រ្ត​លើ​ឯកទេស​ បង្រៀន​ភាសា​អង់គ្លេស​ទៅ​កាន់​អ្នក​និយាយ​ ​ភាសា​ដ៏ទៃៗ​ទៀត​ ​(TESOL)​ ​ពី​វិទ្យាស្ថាន​ ​ភាសា​បរទេស​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​

ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​រួមមាន៖​ ​(1)​ ​Motivation and EFL Reading Success in Cambodian EFL Classroom and (2) Alternative Assessment: Perspectives from Five National ESL Teachers at the Aii Language Center (A Case Study).