លោក​ ​ហេង​ ​ចន្នីរ័ត្ន​ ​គឺជាប្រធានផ្នែក​លេខាធិការ​អប់រំ​ ​នៃ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ។​ គាត់​ទទួល​បាន​ ​បរិញ្ញាបត្រ​ ​ផ្នែក​សិល្បសាស្រ្ត​ ​ជំនាញ​បង្រៀន​ភាសា​ ​អង់គ្លេស​ ​ពី​សកលវិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា​ ​ក្នុងឆ្នាំ២០១០។​

គាត់​បាន​បង្រៀន​ភាសា​អង់គ្លេស​ ​តាំងពីឆ្នាំ២០០៨។​ ​ដោយសារ​តែ​បទ​ពិសោធន៍​បង្រៀន​របស់​គាត់​ជាង១០ឆ្នាំ​ គាត់​បាន​បង្រៀន​សិស្ស​រាប់ពាន់នាក់​ ​ដែល​ធ្វើឱ្យ​គាត់​មាន​ទំនុកចិត្ត​ ​និងការប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​វិស័យ​អប់រំ។​ លើសពីនេះ​ទៅទៀត​ ​ការបង្រៀន​សិស្ស​គ្រប់កម្រិត​ដែល​មាន​សមត្ថភាព​ខុសៗគ្នា​ ធ្វើឱ្យ​គាត់​ស្រឡាញ់​អាជីព​ជាគ្រូ​បង្រៀន។​ ​គាត់​ស្រឡាញ់​ការ​បង្រៀន​ ​ពីព្រោះ​គាត់​ជឿជាក់ថា​ ​ការ​បង្រៀន​គឺជា​ការងារ​ដ៏ថ្លៃថ្នូរ។​

ម្យ៉ាងវិញ​ទៀត​ ​គាត់ពិតជា​ស្រឡាញ់​សិស្ស​របស់​គាត់​ទាំងអស់​ដូចជា​ ​សមាជិក​គ្រួសារ​របស់គាត់។​ គាត់​ចង់​ឃើញ​សិស្ស​ទទួល​បាន​ជោគជ័យ​ពិត​ប្រាកដ​នៅក្នុង​ជីវិត​របស់​ពួកគេ​ ​ដោយ​អនុវត្ត​ការរៀន​ដ៏​ពិត​ប្រាកដ​ និងការ​អនុវត្ត​ក្នុងន័យ​បង្កើន​ជំនាញ​ភាសា​ អង់គ្លេស។​