បច្ចុប្បន្ន លោក ហេង ច័ន្ទពន្លឺ ជាប្រធានលេខាធិការសិក្សា នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)។ គាត់បានចូលបម្រើការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាលេខាធិការសិក្សា នៅថ្ងៃទី 0២ ខែកក្កដា ឆ្នាំ ២០១៨ ។
ពេញមួយអាជីពរបស់គាត់ជាមួយ មជ្ឈមណ្ឌលភាសា អេ អាយ អាយ គាត់គឺជាលេខាធិការសិក្សា ដែលឧស្សាហ៍ព្យាយាម និងខិតខំរៀនសូត្របន្ថែម នូវអ្វីថ្មីៗ។ គាត់ត្រូវបានជ្រើសរើសដោយគណៈកម្មាធិការសាលា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ឱ្យធ្វើជាលេខាធិការសិក្សា ឆ្នើម ប្រចាំឆ្នាំ ២០២០ ។
ដោយសារតែការលះបង់ ការតាំងចិត្ត អត់ធ្មត់ និងភាពស្មោះត្រង់ក្នុងការងារ លោកត្រូវបានតែងតាំងជាប្រធានលេខាធិការសិក្សា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ នៅសាខាទួលគោក នាថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២២។
លេខទូរសព្ទទំនាក់ទំនង៖
Email: chanponloeu.heng@aii.edu.kh
Tel: 012 460 400