លោក យ៉េន ចាន់សុម៉ា គឺជា អនុប្រធាន នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ទទួលបន្ទុកកិច្ចការប្រតិបត្តិការ។

លោក យ៉េន ចាន់សុម៉ា គឺជាសមាជិកថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប ក្នុងក្រុមហ៊ុនម៉េងលី ជេ. គួច អេដ្យូខេសិន ហើយសព្វថ្ងៃនេះលោកមាន តួនាទីជាអនុប្រធាន នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ទទួលបន្ទុកកិច្ចការប្រតិបត្តិការ ។

នៅក្នុងតួនាទីដ៏សំខាន់មួយនេះលោកទទួលបន្ទុកមើលការខុសត្រូវលើ ផ្នែកប្រតិបត្តិការ របស់ មជ្ឈមណ្ឌលរួមមានការងារដែលទាក់ទងនឹងប្រតិបត្តិការ។ លោក យ៉េន ចាន់សុម៉ា បានចូលបម្រើការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ នៅ ឆ្នាំ២០១០ ហើយគាត់បានចាប់ផ្តើមការងារ ជាគ្រូបង្រៀនក្រៅម៉ោង។ គាត់ត្រូវបានគេតម្លើងតួនាទី ជាគ្រូពាក់កណ្តាលពេញម៉ោង និងជាគ្រូពេញម៉ោង។ ដោយសារការខិតខំប្រឹងប្រែងគាត់ត្រូវបានគេតម្លើងតួនាទី ជាប្រធានគ្រូនៅឆ្នាំ២០១៤។ ពី មុន ឡើយគាត់ធ្វើការជាអ្នកគ្រប់គ្រង ប្រតិបត្តិការនៅសាលាឯកជន និងមជ្ឈមណ្ឌលកុំព្យូទ័រ នៅខេត្តសៀមរាបអស់ រយៈពេលពីរឆ្នាំ។ បន្ទាប់មកទៀតគាត់បានផ្លាស់ប្តូរមក ភ្នំពេញ ហើយធ្វើការ ជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុន NOKIA ក្នុងឆ្នាំ២០១០។ ជាមួយនឹងបំណងប្រាថ្នា និងសេចក្តីស្រលាញ់យ៉ាងខ្លាំងចំពោះវិស័យអប់រំ គាត់ ក៏ សម្រេចចិត្តឈប់ធ្វើជាអ្នកគ្រប់គ្រង ហើយបានចូលបម្រើការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។

គាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកអប់រំ TESOL ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រនៃកម្ពុជា នៅឆ្នាំ២០១៥។ លើសពីនេះ ទៅទៀតគាត់បានទទួលវិញ្ញាបនបត្រ ផ្នែក TESOL ជាមួយ TEYL។